បន្ទាយមានជ័យះ ជាទម្លាប់ក្រុមពលករខ្មែរចំណាកស្រុក មុនរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរគឺនាំគ្នាសម្រុកចូលមកស្រុកកំណើតហើយបន្ទាប់ពីរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិបានបញ្ចប់ គេសង្កេតឃើញ ក្រុមពលករចំណាកស្រុកមានស្រីមានប្រុស ដោយភ្ជាប់មកជាមួយកាបូប ខោអាវ រយីងរយោង ក្នុងមួយថ្ងៃៗមានរាប់រយនាក់ បាននាំគ្នាជិះរថយន្តតាក់ស៊ី និងរថយន្តក្រុងមកពីបណ្តាខេត្តផ្សេងៗឆ្ពោះ ចូលមកទឹកដី ជាយដែន កម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ដើម្បីសម្រាក និងត្រៀមឆ្លងដែនទៅទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងខុសច្បាប់មួយចំនួននៅក្នុងតំបន់ ក្នុងគោលបំណងចេញទៅរកការងារធ្វើនៅទីនោះ ដើម្បីរកប្រាក់ចិញ្ចិមក្រពះរបស់គេផងដែរ។
សូមបញ្ជាក់ផងដែរថា នៅក្នុងតំបន់ជាយដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះគឺគេសង្កេតឃើញក្រុមពលករ មានស្រីមានប្រុស ធ្វើចំណាកស្រុកឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ជាទម្លាប់ទៅហើយ ។ តាមប្រភពពីពលកលករចំណាកស្រុកទាំងនោះបានឱ្យដឹងថា ការចេញឆ្លងដែនទៅរកការការធ្វើនៅប្រទេសថៃជាទម្លាប់នោះគឺមានបីប្រភេទ ៖ ទី១.ឆ្លងតាមច្រកត្រង់តាមរយះក្រុមហ៊ុននាំពលករទៅរកការធ្វើនៅប្រទេសថៃស្របច្បាប់។
ទី២.លួចឆ្លងតាមច្រករបៀងដោយពឹងផ្អែកទៅលើមេខ្យល់ជាអ្នកនាំផ្លូវ និងនាំទៅរកការងារធ្វើ ។ហើយក្រុមពលករទាំងនោះបានប្រាប់ថាបើទៅតាមរយះមេខ្យល់គឺចំណាយឱ្យមេខ្យល់ក្នុងម្នាក់ ២៥០០បាតទៅ៣០០០បាតប្រាក់ថៃជាថ្នូរទើបការឆ្លងដែនទៅធ្វើការនៅទីនោះបានយ៉ាងរលូន ។ ចំណែកទី៣.មានក្រុមពលករខ្លះចេញទៅរកការការធ្វើដោយខ្លួនឯង ប៉ុន្តែពួកគាត់បញ្ចាក់ថាការធ្វើដំណើរតាមប្រភេទទីបីនេះមានតិចតួចបំផុត ។
ក្នុងការធ្វើចំនាកស្រុករបស់ពលករខ្មែរនេះ លោក ឡេង ហុងលាង មេបញ្ជាការសឹករងក្រុងប៉ោយប៉ែត បានសហការណ៏ជាមួយកងទ័ពជើងគោកខេត្តបន្ទាយមានជ័យ ចុះធ្វើការទប់ស្កាត់ និងបានអប់រំ ពីការលំបាកនិងគ្រោះថ្នាក់នៅប្រតេសថៃផងដែរ ។ លោកមេបញ្ជាការ បានបន្តថា ការឃាត់អប់រំនេះ គឹលោកធ្វើនិងទប់បានតែច្រកមួយចំនួន របស់ទាហ៊ានលោកឈរ ជើងតែ ប៉ុណ្ណោះ ចេញពីច្រករបស់ទាហ៊ានលោកគ្រប់គ្រង ត្រង់ថាទៅចេញនៅច្រកណាក៏លោកមិនដឹង ប៉ុន្តែនៅ ច្រកមួយចំនួនជាង៤០ច្រកតាមបន្តាត់ព្រមដែនខ្លះ គេមិនបានគិតពីការគ្រោះថ្នាក់ដល់ពលករខ្មែរនោះទេ គេគិតតែពីផលប្រយោជន៏ ដែលបានមកពីការចម្លងពលករឆ្លងដែនតែប៉ុណ្ណោះ ។