សៀមរាប៖ ពិធីចុះកិច្ចព្រមព្រៀងនិងចាប់ដៃគូរពាណិជ្ជកម្ម រវាងព្រះរាជណាចក្រថៃ. ដែលមាន៦ខេត្ត. និងខេត្តចំនួន ៥. ព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញនូវផលិតផល នានាដែលផលិតបាន ចូលទីផ្សារអន្តរជាតិ ក៏ដូចជាការផ្លាស់ប្តូរនូវទំនិញទៅវិញទៅមក ជា ពិសេស ពិធីនេះបានជម្រុញឲ្យអ្នកផលិត និងវិនិយោកមានឱកាសបានជួបគ្នាផ្ទាល់ដើម្បី ចាប់ដៃគូរធុរះកិច្ច។ពិធីចុះហត្ថលេខា ចាប់ដៃគូរអ្នកធុរះកិច្ច ដើម្បីជម្រុញឲ្យផលិតផលក្នុងស្រុកនាំចេញរកទីផ្សារ អន្តជាតិ បានធ្វើឡើងក្មុងសណ្ឋាគារ អេរ៉ា ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកម៉ោង៩.៣០នាទីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលខេត្តសុរិន្ទ និងឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ឯកឧត្តម គង់វិមានអភិបាលរងខេត្តកំពង់ធំ ព្រមទាំងអ្នកធុរះកិច្ច ទាំងថៃ និងកម្ពុជាជាង២០០នាក់ ដែលបានមកពីខេត្តនគររាជស៊ីម៉ា ខេត្តបុរីរ័ម ខេត្តសុរិន្ទ ខេត្តជ័យភូមិ ខេត្តស៊ីសាកេត ខេត្តឧប៊ុនរាជធានី រួមជាមួយខេត្តខ្មែរមាន ខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ។
ឯកឧត្តម និរ៉ាន់ កណ្យាណមិត្ត អភិបាលខេត្តសុរិន្ទ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ កិច្ចព្រមព្រៀងសហការរវាងអាជ្ញាធរកម្ពុជា ក្នុងការបើកផ្លូវតំម្រង់ទិសឲ្យអ្នកវិនិយោគ និងធុរះកិច្ចនិងអ្នកផលិត មានឱកាសនាំផលិតផលរបស់ខ្លួនទៅលក់ មិនតែប៉ុណ្ណោះឯកឧត្តមបានណែនាំឲ្យភាគីអ្នកធុរះកិច្ចទាំងសងខាង បានជួបគ្នាឲ្យបានញឹកញាប់ ចំណែកអាជ្ញារខេត្តកំពុងតែស្នើរសុំទៅក្រសួងមហាផ្ទៃ ដើម្បីចុះកិច្ចព្រមព្រៀងយោកយល់គ្នារវាងខេត្តនិងខេត្តឲ្យបានឆាប់ៗនេះ។ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាគក្សានេះ ក្នុងគោលបំណង់ឲ្យអ្នកផលិត អ្នកជំនួញ បាននាំផលិតផលរបស់ខ្លួន ចូលទៅទីផ្សារអន្តរជាតិ ក្នុងនោះមាន ស្វាយចន្ទី. ដំឡូងមី ពោតសណ្តែក គ្រឿងអីឡិចទ្រនិច និងអាហារ គ្រឿងសង្ហារឹម គ្រឿងចក្រកសិកម្ម ហើយនឹងសង្ឃឹមថា ការចុះកិច្ចហត្ថលេខាចាប់ដៃគូរ រវាងអ្នកជំនួញតាំងពី ប្រទេសនាពេលនេះ និងជួយឲ្យផលិតផលខ្មែរ មានទីផ្សារសម្រាប់ធានាការផលិត របស់កសិករ ចំណែកអាជ្ញាធរនិងជួយជ្រោមជ្រែង ការនាំផលិតផលចេញ។
ដោយ ប៊ុន. រដ្ឋា.