ក្រុមហ៊ុន​រតនសម្បត្តិ​ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ​ឆ្លងកាត់​ខេត្តសៀមរាប​គ្មាន​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញមុខ​បង្ក្រាប​ឡើយ​

0

​ខេត្តសៀមរាប​៖​សកម្មភាព​ដឹកជញ្ជូន​ឈើ​ផ្ទុក​លើស​ទម្ងន់​របស់​ក្រុមហ៊ុន​រតន សម្បត្តិ បាន​កំពុងតែ ធ្វើ​ចរាចរណ៍ ឆ្លងកាត់ ខេត្តសៀមរាប យ៉ាង គគ្រឹកគគ្រេង គ្មាន​ឃើញ​សមត្ថកិច្ច ជំនាញ ពាក់​ព័​ន្ទ ណា​ម្នាក់​ចេញមុខ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ​។​
តាម​ប្រភពពី​អ្នកតាមដាន​បាន​ប្រាប់ថា ជាក់ស្ដែង នៅ​យប់​ថ្ងៃ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៥ មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ចំនួន​២​គ្រឿង របស់ ក្រុមហ៊ុន រតនសម្បត្តិ យ៉ាង​អាណាធិបតេយ្យ​បាន​ដឹកឈើ ចេញពីរ​ភូមិសាស្ត្រ ខេត្តព្រះវិហារ ឆ្លងកាត់​តាម ស្រុក​ស្វាយ​លើ ចូលមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប រួច​បន្ត​យកទៅ​ចែកចាយ​នៅ​ខេត្តបន្ទាយមានជ័យ ដោយ សុវត្ថិភាព ពុំមាន ឃើញ​សមត្ថកិច្ច ចុះ​រុះ​ណា​ចេញ មុខ​ធ្វើការ ត្រួត ពិនិត្យ ទៅលើ រថយន្ត​ដឹកឈើ នោះឡើយ ជាពិសេស​ជំនាញ រដ្ឋបាល ព្រៃឈើ ស្រុក​ស្វាយ​លើ​តែម្តង​។​11214360_1600569696882523_9058647924076343449_n
ប្រភពពីរ សមត្ថកិច្ច មួយរូប​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ ខាងលើ ជា​ក្រុមហ៊ុន រតន សម្បត្តិ ហើយ​ការ ដឹកជញ្ជូន​នោះ ក្រុមហ៊ុន បាន​ប្រាប់ មេ​ខាងលើ​រួច​អស់ហើយ ដូច្នេះ​ពួក​ខ្ញុំ​បានត្រឹមតែ​មើល​ហើយ​ដឹង​ប៉ុណ្ណោះ ចំពោះ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ឆែកឆេរ​រក​ច្បាប់​ដឹកឈើ​នោះ មិន​ហ៊ាន​ទេ ខ្លាច​ឈរជើង​នៅ​ទីនោះ​មិន​ជាប់​។
​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ឈ្មោះ​របស់​ឈ្មួញ​រកស៊ី​ឈើ​នោះ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ទេ​ព្រោះ មេ​មិន​ឲ្យ​ប្រាប់ គ្រាន់តែ​ថា គេ​បាន​ប្រាប់​មេ​រួចហើយ​។​
ចំណែក​មន្ត្រីរដ្ឋបាល ព្រៃឈើ ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ដ យី​ឌុប ដឹកឈើ ខាងលើ យ៉ាង​អាណាធិបតេយ្យ​ជា​របស់​ក្រុមហ៊ុន រតន សម្បត្តិ បាន​ដឹកឈើ ចេញមក​ពីរ​ភូមិសាស្ត្រ ខេត្ត ព្រះវិហារ មាន​ចំនួន​២​គ្រឿង ឆ្លងកាត់​តាម​ស្រុក​ស្វាយ​លើ ចូល​ខេត្ត សៀមរាប ឆ្ពោះ ទៅ​ចែកចាយ នៅ ខេត្ត​បន្ទាយ មានជ័យ និង ខេត្តបាត់ដំបង​។​មន្ត្រី​ដដែល​បាន​បន្តថា ការដឹកជញ្ជូន​ឈើ​ខាងលើនេះ ពុំមាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ទៅធ្វើ​ការឃាត់​នោះទេ ព្រោះ​គេ​មាន​ខ្នង​នៅ​ពីក្រោយ​ធំ​ណាស់​។​11351224_1600569700215856_8128579433524114631_n
​ជុំវិញ​ករណី​ខាងលើ​នេះដែរ លោក យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ មិនអាច​សុំ​ការពន្យល់​បំភ្លឺ​ពី​លោក​បានទេ​នៅ​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៥​នេះ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​នៅក្រៅ​សេវា​។​​ចំណែក លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏​មិនអាច​សុំ​ការបំភ្លឺ​ពី​ករណី​ក្រុម​ឈ្មួញ​ដឹកឈើ​ទាំងនោះ​បានដែរ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​ជាច្រើន​គ្រឿង​នៅតែ​បន្ត​ដឹក​ជា​រៀងរាល់ថ្ងៃ​យ៉ាង​អាណាធិបតេយ្យ​ចេញពី​ភូមិសាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឆ្លងកាត់​តាម​ស្រុក​ស្វាយ​លើ​ចូលមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប រួច​បន្តទៅ​ចែកចាយ​នៅ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​យ៉ាង​រំភើយ មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ចំរុះ​ណា​ម្នាក់​ចេញមុខ​បង្ក្រាប​សោះឡើយ ឃើញតែ​បង្ក្រាប​តែ​អ្នកតូចតាច​ប៉ុណ្ណោះ ហើយ​គេ​ចាំ​មើលថា លោក អភិបាលខេត្ត​មាន​ចំណាត់ការ​ទៅលើ​ជនខិលខូច​មួយចំនួន តូច​ដែរ​ឬ​យ៉ាងណា​៕ ដោយ ស៊ាន សុផាត