ខេត្តបន្ទាយមានជ័យ៖ សាងសង់ផ្សារមង្គលបូរីថ្មីដែលមានទំហំផ្ទៃដី១៥.២៧១មែត្រក្រឡា និងចាប់ផ្តើមបញ្ចុះបឋបសិលាបុកគ្រិះសាងសង់ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៥ នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ពិធីនេះមានវត្តមាន លោកឡុង ពុនអភិបាលស្រុកមង្គលបូរី លោក លាប ម៉ានប្រធានផ្សារមង្គលបូរីថ្មី និងលោកស្រីលាប សីុញយី ប្រជាពលរដ្ឋនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់។
លោកលាប ម៉ានបាននិយាយថា: ការបុកគ្រិះបញ្ចុះបឋមសិលាសាងសង់ផ្សារមង្គលបូរីថ្មីនេះគឺមានទំហ៊ុំផ្ទៃ១៥.២៧១ម៉ែត្រក្រឡាតាមលិខិតអនុញ្ញាត្តិបំបែកក្បាល ដីលេខ៤៧៤ ខ ប ជ ចេញថ្ងៃទី២២ ខែសីហាឆ្នាំ២០១៤ ដែលមានដីល្វេងសរុបចំនួន៧៤ល្វេង មានស្តង់សរុបចំនួន៤៨ស្តង មានតូបនៅក្នុងផ្សារសរុប១៦៨ តូប និងតូបបន្លែត្រីសាត់សរុបមានចំនួន៧២តូប។
លោកលាប ម៉ានបានបន្តទៀតថាផ្សារមង្គលបូរីថ្មីនេះ និងសាងសង់បញ្ចប់ជាសា្ថពរនៅ ខែមិនាឆ្នាំ២០១៦ ខាងមុខនេះដែលគ្រោងចំណាយអស់ទឹកប្រាក់ ៨៩០.៨០០ដុល្លា។លោកបានបន្តទៀតថាផ្សារមង្គលបូរីថ្មីនេះមានដីទីទួលខ្ពស់មិនលិចទឹកនិងជាផ្សារធំដំបូងគេនៅចំកណ្តាលបេះដូងនៃទីរួមស្រុកមង្គលបូរីតែម្តងដែលគ្រោងដែកផ្សារធំសាងសង់ដោយក្រុមហ៊ុន ដែកហ្វូសីុននិងក្រុមហ៊ុន ភី វី ខេ អិុន វេសមិុន ដែលធ្វើឲ្យមានបរិយាកាសល្អនិងមានទីធ្លាធំទូលាយ មានអនាម័យ បរិស្ថានល្អនិងមានផ្លូវបេតុងចេញចូលខ្វាត់ខ្វែងនិងមានលូបង្ហូរទឹក មានចំណតរថយន្តងាយស្រួលដល់អាជីវករលក់ដូរក៏ងាយផងដែរ។
លោកឡុងពុនអភិបាលស្រុកមង្គលបូរីនិយាយថា: ផ្សារមង្គលបូរីថ្មីនេះសាងសង់ឡើងតាមបទដ្ឋានបច្ចេកទេសខ្ពស់មានគុណភាពល្អហើយមានសោភ័ណភាពអាចទាក់ទាញអាជីវករ ភ្ញៀវជាតិនិងភ្ញៀវអន្តជាតិចាប់អារម្មរណ៍ចេញចូលធ្វើចរាចណ៍ទំនិញនិងទំនិញក្នុងស្រុកក៏ដូចជាទំនិញនាំចូលពីប្រទេសជិតខាងបានយ៉ាងល្អប្រសើរដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីទាំងមូលនេះ។នៅចុងបញ្ចប់បញ្ចុះបឋមសិលាកសាងផ្សារមង្គលបូរីនេះ។ មួយគ្នានេះ បានចែកអង្រឹងដល់អ្នកបានមកចូលក្នុងម្នាក់អង្រឹងមួយសរុបមានអង្រឹងចំនួន៣០០អង្រឹងផងដែរ៕