ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​០១ និង​លើក​ទិសដៅ​បន្តការងារ​ឆមាស​ទី ០២ ក្នុង​ឆ្នាំ​២០១៥

0

​ខេត្ត​ប៉ៃលិន៖ ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​០១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី ០២ ក្នុង​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្តdownload (5)​ប៉ៃលិន និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង និង​អធិការ​ក្រុង​ស្រុក មន្ត្រី​នគ​បាល​ជាច្រើនរូប​ទៀត​។​
​លោក​វរៈ​សេនី​យ៏​ទោ សោម ប៉ិ​ម អនុប្រធាន​សេនាធិការ​បាន​អាន​របាយ​ការ​ណ៏​ឆមាស​ទី​០១ មានដូចជា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​២៤ លើ​៣២ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​០១ ឆ្នាំ​២០១៤ មានការ​ថយចុះ​ចំនួន ០៨​លើក ។ លោក​វរៈ​សេនី​យ៏​ទោ បន្តថាៈ ក្នុងនោះ​បទល្មើស​ឧ​ក្រិ​ដ្ធ​មាន​ចំនួន ០៧​លើក​លើ​០៩​លើក ករណី​ឃាតកម្ម​មាន​ចំនួន ០៣​លើក ករណី​រំលោភ​សេពសន្ថវៈ​ចំនួន ០៣​លើក ករណី​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ចំនួន ០១​លើក ,​ចំពោះ​បទល្មើស​ម​ជ្ឈឹ​ម​មាន​ចំនួន ១៧​លើក​លើ​២៣​លើក ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ចំនួន​០៥​លើក ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​មាន​ចំនួន​០១​លើក ករណី​ឆបោក​លើ​សេចក្តីទុកចិត្ត​មាន​ចំនួន​០៤​លើក ករណី​លួច​មាន​ចំនួន​០៦​លើក ករណី​ល្បែងស៊ីសង​ខុសច្បាប់​មាន​ចំនួន​០១​លើក​។​
​ថ្លែង​ក្នុង​ឪ​កាស​នោះដែរ​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​មាន​ប្រសា​ស​ន៏​ថាៈ នៅក្នុង​ឆមាស​បន្ត​ស្នងការ​នគរបាល​ខេត្ត​មាន​វិធានការ ០៨​ចំនុច​ដូចតទៅ​៖
​ទី​០១/​ការអនុវត្ត​ន៏​ដីការ​ត្រូវ​ចេះ​សហការគ្នា​ទៅវិញទៅមក ដើម្បីអោយ​ការងារ​ទទួលបាន​នូវ​ប្រសិទ្ធិភាព​។download (3)
​ទី​០២/​ការ​រិ​យា​ល័យ​គ្រឿងញៀន ត្រូវ​ចេះ​គ្រប់គ្រង​មន្ត្រី និង​បែងចែក​តួនាទី​អោយបាន​ច្បាស់លាស់ ដើម្បី​មាន​វិធានការ​បង្កា​និង​បង្ក្រាប​អោយបាន​ទាន់ពេលវេលា​។​
​ទី​៣/​តាម​បណ្តា​ប៉ុ​ស្ត៏​រដ្ឋបាល​ត្រូវបាន​កំណត់​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ក្នុងការ​ប​ង្រា​ប​បទល្មើស​។​​ទី​០៤/​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​ដែល​ចេញពី​ពន្ធ​ធា​គារ​អោយបាន​ម្មត់​ចត់​ជៀង​វាង​ជនល្មើស​បង្ករ​អោយមាន​បទល្មើស​សាជាថ្មី​។​ទី​០៥/​កណ្តាល​ធនធានមនុស្ស​ត្រូវ​ចេះ​គ្រប់គ្រង​និង​កត់សំគាល់​ប​ញ្ចី​អវត្តមាន​អោយបាន​ច្បាស់លាស់​ជៀសវាង​មន្ត្រី​ដែល​មិន​មក​ធ្វើ​ការងារ​។​
​ទី​០៦/​ជំរុញ​មន្ត្រី​ជំនាញ​អត្តសញ្ញាណប័ណ​អោយ​ចាត់​តាម​ការកំណត់​របស់​ក្រសួង​ដែល​អោយ​ប្រជាពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ​ថ្មី​។download (2)
​ទី​៧/​កំលាំង​អន្តរា​គម​ន៏​ត្រូវ​វឹក​ហាត់​អោយបាន​ច្បាស់លាស់​ដើម្បី​ចុះបង្ក្រាប​បទល្មើស​អោយបាន​ទាន់​វេលា​។​ទី​០៨/​ត្រូវ​ចេះ​សាមគ្គី ឯកភាព ជា​ថ្លុ​ង​មួយ​ដើម្បី​សំរេច​នូវ​ការងារ​ដែល​ថ្នាក់លើ​បានដាក់​អោយ​។​​បន្ទាប់មក​អង្គប្រជុំ​ក៏បាន​លើកយក​នូវ​បញ្ហា​ប្រឈម​ដូចជា​៖​ទី​១​ការ​ក្តាប់​សភាព​ការ​ណ៏​មិនបាន​ទាន់ពេលវេលា និង​ការអនុវត្ត​ន៏​ការងារ​ដោះស្រាយ នៅមាន​ការយឺតយ៉ាវ ទើប​បណ្តាលអោយមាន​ជះឥទ្ធិពល​មិនល្អ​មួយចំនួន​។ ទី​០២,​បញ្ហា​សន្តិសុខ​ប​ង្រា​ប​បទល្មើស​នៅមាន​ដដែល​មិនទាន់មាន​កំរិត​នោះទេ​។ ទី​០៣,​រាល់​វិធានការ​ណ៏​ជាក់ស្តែង​អនុវត្ត​ន៏​មិនទាន់បាន​សកម្ម និង​រស់​រវើក​នៅឡើយ​ការអនុវត្ត​ការងារ​ជំនាញ​របស់​មន្ត្រីនគរបាល​ម្នាក់ៗ​នៅមានកំរិត​។ ទី​០៤,​បញ្ហា​មន្ត្រី​នគ​បាល​មិនទាន់​ស្គាល់​តួនាទី​ភារកិច្ច​និង​មុខជំនាញ​របស់ខ្លួន​នៅឡើយ​។ ទី​០៥,​បញ្ហា​ក្មេង​ទំនើង​នូវតែ​ចេះ​កើតមានឡើង​។ ទី​០៦,​បញ្ហា​ការធ្វើ​អត្តសញ្ញាណប័ណ​ដែល​ក្រសួង​ដាក់​មកអោយ​ប្រជាពលរដ្ឋ​ការកែ​ប្រែជា​ថ្ម​៕ download (1)