លោកមន្ត្រីសីុម៉ាក់បាននិយាយថានៅតាមជាយដែន​ស្រុក​ថ្មពួក​ជាកន្លែងប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​គ្រាប់មីុនមិន​ទាន់ផ្ទុះខ្ពស់​ជាងគេ​

0

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​បោសសម្អាត​មីន បាននិយាយ​ស្រដៀង​គ្នានៅ​ថ្ងៃទី​២៤មិថុនា ឆ្នាំ​២០១៥ថា នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃនៅតាមភូមិសាស្ត្រ​ស្រុក​ថ្មពួកនៅតែជា​កន្លែង​រងគ្រោះ​ដោយសារ​គ្រាប់មីន​មិនទាន់ផ្ទុះខ្ពស់ជាង​គេក្នុងកំលុងឆ្នាំimage (1)នេះ​។​គ្រោះថ្នាក់ដោយសារគ្រប់មីុនមិនទាន់ផ្ទុះបែបនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកថ្មពួកមានក្តីបារម្ភយ៉ាងខ្លាំងនៅពេល​ដែលប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួកនោះរងគ្រោះដោយសារគ្រប់មីុនជាបន្តបន្ទាប់​។ហើយថ្មីៗនេះនៅស្រុកថ្មពួកនោះដែក៏មានបុរស់ម្នាក់ទៀតបាន​រងគ្រោះថ្នាក់ដោយសារ​មីន​មិនទាន់ផ្ទុះ​កាល​ព​ីម៉ោង​ជិត ៦​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​វាលស្រែ​បឹង​អំពិលជា​អតីត​សមរភូមិនិង​ជា​ចម្ការមីន​ដ៏ធំ​មួយ​របស់​កងទ័ព​រប​ប​ក្រុងភ្នំពេញនិង​កងទ័ព​ចលនា​តស៊ូស្ថិតក្នុង​ភូមិ​បឹង​តា​ស្រីឃុំ​គោក​រមៀតស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​មន្ត្រី​អាជ្ញាធរ​មីន​កម្ពុជាបានដឹងថានៅ​ឆ្នាំ​១៩៩៦ មាន​មនុស្ស​រងគ្រោះ​ដោយសារ​គ្រាប់មីនចំនួន​៤៣.០០០ នាក់ នៅ​ឆ្នាំ​២០០៤ មាន​ចំនួន ៨០០ នាក់ និង​នៅ​ឆ្នាំ​២០១៣ ជនរងគ្រោះ​នៅសល់ ១១៦ នាក់​។​​របាយការណ៍ ក៏បាន​បង្ហាញថា គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​នៅ​សេសសល់ នៅ​កម្ពុជា បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៩.៦៩៣ នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤៤.៦៨១ នាក់ ចាប់ពី​ឆ្នាំ​១៩៧៩ មកដល់​ខែមីនា ឆ្នាំ​២០១៤។លោកមន្រ្តីសីុម៉ាក់បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាយដែនពិសេសស្រុកថ្មពួកនេះតែម្តងដែលរស់នៅក្នុងតំបន់មានមីុនមេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់មុននិងចេញទៅរកបន្លែនិងចាប់សត្វយកមកបរិភោគនៅក្នុងចំការមីុននោះ។លោកបានបន្តថាបើប្រជាពលរដ្ឋណាឃើញមានស្លាកសញ្ញាថាមានមីុននោះត្រូវប្រជាពលរដ្ឋទាំងអស់ហាមចូលជាដាច់ខាតជាសវាងគ្រោះថ្នាក់ដល់ជីវិតបន្តទៀត៕image