ខេត្តបន្ទាយមានជ័យបើតាមរបាយការណ៍របស់លោកវរះសេនីយ៍ទោសនគីមសួគ៍នាយការិយាល័យផ្នែកចរាចរណ៍បានឲ្យដឹងថាខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភាដល់ខែមិថុនាមាន១៨លើកនិង៣២ករណីមនុស្សរបួសធ្ងន់១៧នាក់និងរបួសស្រាល១នាក់។កម្លាំងនគបាលចរាចរណ៍ជើងគោក បានមានវិធានការអនុវត្តន៍៥ចំណុច ទៅលើអ្នកបើកបររថយន្ត។លោក សួន នីប៉ូ នាយផ្នែកចរាចរណ៍ផ្លូវគោក បានឲ្យដឹងថារយៈពេល២ខែ នៃឆ្នាំ២០១៥នេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨ករណីក្នុងនោះមានក្រុងសិរីសោភ័ណ ៨ករណី ស្រុកព្រះនេត្រព្រះ៣ករណី ស្រុកមង្គលបូរីមាន៤ករណីស្រុកភ្នំស្រុកមាន១ករណីនិងស្រុកស្វាយចេកមាន២ករណី។ដោយឡែកលោក គី មករា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកវិញ បានថ្លែងថា ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឥតឈប់ឈរលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាត់ខែមស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា និងជំរុញច្បាប់ចរាចរណ៍ជើងគោក៥ចំណុចដើម្បីយកមកអនុវត្តឲ្យបានយ៉ាងហោចណាស់៧ថ្ងៃម្តងចុះប្រត្តិបត្តការចាប់រថយន្តដឹកសំពីងសំពោង រថយន្តគ្មានបំពាក់ស្លាកលេខ អ្នកបើកបរផឹកគ្រឿងស្រវឹង អ្នកបើកម៉ូតូពុំមានពាក់មួកសុវត្តិភាពពិសេស
រថយន្តម៉ែនដឹកដីបើកក្នុងទីប្រជុំជនលឿនដាក់អាចម៍ដីកំពង់ធ្លាក់រាយប៉ាយពេញថ្នល់ជាតិបណ្តាលឲ្យគ្រោះថ្នាក់អ្នកធ្វើដំណើរតាមថ្នល់ជាតិស្លាប់មនុស្សជាញឹកញាប់យកមកអប់រំនិងធ្វើកាេណែនាំនិងធ្វើការផាកវិន័យទៀតផង។គួរបញ្ជាក់ថាក្នុងប្រតិបត្តិការនោះសមត្ថកិច្ចតែងតែបានរកឃើញរថយន្តទាំងរថយន្តឈ្មួល និងរថយន្តឯកជនភាគច្រើន គឺខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឈៀកផ្តោតសំខាន់លើប្រព័ន្ធហ្វ្រាំង កង់ គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ បើកបរគ្មានបណ្ណ័បើកបរ។ ពិសេសពួកគេបើកលឿនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ នោះគឺក្រុមស្ទាវបើករថយន្តដឹកបន្លែ ផ្លែឈើ ទំនិញគេចពន្ធ ពីជាយដែនយកទៅតាមខេត្ត មិនដែលមានស្លាកលេខទេ អាងតែបុកគេស្លាប់ គឺទុករថយន្តចោល រួចរត់គេចខ្លួនតែម្តងតែបើទោះបីជាបែបនេះក៏ដោយសមត្ថកិច្ចក៏មានធ្វើការណែនាំ និងធ្វើកិច្ចសន្យាចំពោះជនទាំងនោះផងដែរ៕