​​ផ្លូវ​យុត្តិសាស្ត្រ​លេខ​៥៥​ពី​ទី​រួម​ខេត្ត​ពោធិ៍​ទៅ​ព្រំដែន​ខ្មែរ​-​ថៃ ចាប់ពី​កំពូលភ្នំ​១៥០០​ដល់​ថ្មដា​ត្រូវបាន​ជាប់គាំង​ជា​អន្លើ​ដោយសា​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​

0

​ខេត្តពោធិ៍សាត់៖លោក គួ​យ សារឿន ស្នងការ​ង​នគរបាល​ខេត្តពោធិ៍សាត់​ដែល​ទទួល​ភារកិច្ច នគរបាល​ការពារ​ព្រំដែន​គោក នៃ​វរ​ការពារ​លេខ​៨២៥ ប្រចាំ​ទិស​ព្រំដែន​ថ្មដា ខ្មែរ – ថៃ នៅ​ស្រុក​វាលវែង បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​ឲ្យ​ដឹងថា ផ្លូវ​យុត្តិសាស្ត្រ​លេខ​៥៥​ចាប់ពី​ចំណោទ​កំពូលភ្នំ ត្រង់ចំនុច​១៥០០​យាយ​មៅ​៉ ទៅ​តំបន់​ព្រំដែន​ថ្មដា​ខ្មែរ​-​ថៃ​មានកា​ពិបាក​យា​៉​ង​ខ្លាំង ក្នុងការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ ដោយសា​តែមាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​បន្តបន្ទាប់​យា​៉​ង​ខ្លាំង​។​លោក គួ​យ សារឿន បាន​បន្តថា​កាលពី​ថ្ងៃទី​២៤​និង​២៥​ខែមិថុនា​ឆ្នាំ​២០១៥ រូបលោក​ជាមួយនឹង​កងកំលាំង​នគរ​ការពារ​ព្រំដែន បាន​ដឹក​ស្បៀង​អារ​ហារ​និង​សម្ភា​រះ​ប្រើប្រាស់​របស់​កងកម្លាំង​ប្រដាប់អាវុធ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​6ទៅកាន់​ជួ​មុខ​ព្រំដែន​ថ្មដា​នោះ រួម​ជាមួយនិង​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅមក​រាល់ថ្ងៃ​ក្នុង​ការដឹក​សម្ភា​រះ​និង​កសិផល​ទៅមក​នោះ បាន​នៅជាប់​ផ្លូវត្រង់​ចំ​ស្ទឹង​កាច់​នាំគ្នា​ដេក​ទីនោះ​អស់​ពេញ​មួយ​យប់​និង​មួយ​កំណាត់​ព្រឹក​ទៀត​ទើប​ធ្វើដំណើរ​ទៅដល់​ព្រំដែន​បាន​ដោយ​ត្រូវ​ប្រើ​ត្រាក់ទ័រ​កែឆ្នៃ​អូសទាញ​ទើប​ទៅដល់​គោល​។​​លោក​ក៍បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មូល​ហែ​តុ​ដែល​ជួប​កា​លំបាក់​នេះ​ដោយសា​តែ​ស្ថានភាព​តំបន់​នេះ​ជា​ជួ​ភ្នំ​ជ្រោះ​ជ្រលង​ដងអូរ​និង​ព្រៃស្រោង​ច្រើន ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជន់​លិច​គ្រប់កន្លែង ធ្វើ​ឲ្យ​ផ្លូវ​យុត្តិសាស្ត្រ​ត្រង់​ភួ​មិ​សាស្ត្រ​នេះ ចាប់ពី​កំពូលភ្នំ​១៥០០​ត្រង់​យាយ​មៅ​៉​ចុះ​ដំណោទ​ទៅ​ថ្មដា​ព្រំដែន​ខ្មែរ​ថៃ ត្រូវបាន​ទឹកជំនន់​ទឹកភ្លៀង​ជន​លិច​កាត់​ទទឹងផ្លូវ ត្រង់ចំនុច​ស្ទឹង​កាច់​ព្រោះ​គ្មាន​ស្ពាន​ឆ្លង កាត់ផ្ដាច់​មិនអាច​ធ្វើដំណើរ​បានឡើយ ដោយ​ត្រូវ​ដេក​ហាលភ្លៀង​រងចាំ​ទាន់​តែ​ទឹក​ហូរ​ចាក់​ទៅ​សមុទ្រ​អស់​ទើប​អាចធ្វើ​4ដំណើរ​បាន ដោយ​រថយន្ត​ទាំងអស់​ត្រូវ​ប្រើ​ត្រាក់ទ័រ​កែឆ្នៃ​អូសទាញ​ព្រោះ​ផ្លូវ​ក៍​ពិបាករ​អឹ​ល​ខ្លាំង​ទើប​ទៅដល់​គោលដៅ​។​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរណ៍​ទាំង​អន​កនៅ​តំបន់​ព្រ​ដែន​និង​អ្នកដំណើរ​តាមផ្លូវ​នេះ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ថា បើសិនជា​មិន​ម​ឆន​ធ្លាក់ភ្លៀង​ក៍​ផ្លូវ​ត្រងចំនុច​នេះ​ក៍​ពិបាកធ្វើ​ដំណើរ​ដែរ​ចំពោះ​រថយន្ត​តូចៗ​នោះ ដោយសា​តែមាន​រថយន្ត​ធុន​ធំៗ​ដឹក​សម្ភា​រះ​ឆ្លងកាត់​ទីនេះ​ផង ណាមួយ​វិញទៀត​ខាង​មន្ទី​សា​ធារ​ណះ​កា​និង​ដឹកជញ្ជូន​ខេត្តពោធិ៍សាត់ មិនបាន​មើលថែ​ជួសជុល​ដិតដល់​នៅពេល​រដូវវស្សា​ធ្លាក់ភ្លៀង​នេះ​។​​មន្ត្រី​សាលាស្រុក​វាលវែង​បាន​ប្រាប់​ឲ្យ​1ដឹងផង​ដែរ​ថា មូល​ហែ​តុ​ដែល​ខាង​មន្ទី​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្ត​ពោ​ធិ័​សាត់​មិន​មើលថែ​ដិតដល់​នោះ ប្រហែលជា​តួនាទី​ផ្លូវ​នេះ​គឺ​ខាង​ក្រុមហ៊ុន​ចិន​នោះ​ទទួលខុសត្រូវ​ហើយ ព្រោះ​ផ្លូវជាតិ​យុត្តិសាស្ត្រ​មួយ​ខ្សែ​លេខ​៥៥​នេះ​នេះ ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​បានមក​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​នាពេល​កន្លងមក​រូ​ចរាល់​ហើយ ដោយ​ត​ភ្ជាប់​ចាប់ពី​ទីប្រជំជន​ផ្លូវជាតិ​លេខ​៥​ទី​រួម​ខេត្តពោធិ៍សាត់ រហូតដល់​ឃុំ​ថ្មដា ព្រំដែន​ខ្មែរ​-​ថៃ ដោយ​ត្រូវ​ចាក​កៅស៊ូ​ទាំងអស់​ដែលមាន​ប្រវែង​ជិត​២០០​គី​មែ​ត ចំណាយ​ថវិកា​រាប់សិប​លាន​ដុល្លា​អាមេរិក ដោយ​ក្នុងនោះ​ក្រុម​ចិន​ជា​អ្នក​ដេញ​ថិ​ងៃ​បាន​៕2