​ឃឹម​ប៊ុន​សុង​ចុះ​ពិនិត្យ​កំណត់​ការដាំ​កូនឈើ ផ្កា​ចំ​បី​ ​អម​ដងផ្លូវ​ភ្លោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

0
????????????????????????????????????

​សៀមរាប៖ ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​កាន់តែ​មាន​សោ​ភណ្ឌ​ស្រស់ត្រកាល​ថែមទៀត ក្នុងការ​ទាក់ទាញ​នូវ អារម្មណ៍​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​។ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៥​នេះ លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ខេត្ត និង នាយក​អាកាសយានដ្ឋាន​អន្តរ ជាតិ​សៀមរាប ចុះ​ត្រួតពិនិត្យ និង កំណត់​ទីកន្លែង ក្នុង​ការដាំ​ដើម​ផ្កា​នៅ​អម​តាម​ដងផ្លូវ​ភ្លោះ ពី​ផ្លូវ​នៃ​រង្វង់​មូល​ជ័យ វ​រ្ម័​ន្ត​ទី​៧ មុខ​វិទ្យាល័យ​សម្តេច​ឳ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។​
​តាម​ការបញ្ជាក់​របស់​លោក ឃឹម ប៊ុន​សុង បាន​ឲ្យ​ដឹងថា ការរៀបចំ​ដាំ​ផ្កា​លំអ នៅតាម​ចិញ្ចើម​ផ្លូវភ្លោះ ពី​ផ្លូវ​រង្វង់​មូល​ជ័យ​វ​រ្ម័​ន្ត​ទី​៧​មុខ​វិទ្យាល័យ​សម្តេច​ឳ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ជា​គម្រោង​ក្នុងការ​ចូលរួម របស់​នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ក្រុង​សៀមរាប ឲ្យ​កាន់​តែមាន​ភាព ស្រស់ត្រកាល​ឡើង ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ និង គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ​ផងដែរ ។ ឯកឧត្តម​ក៏បាន​ឲ្យ​ដឹង​ទៀតថា ប្រភេទ​ដើម​ផ្កា​ដែល​ត្រូវ​យកមក​ធ្វើ​ការដាំ នៅតាម​ចិញ្ចើម​ផ្លូវភ្លោះ​ទាំងសង្ខាង​នេះ គឺ ផ្កា​ចំ​បី​ពណ៌​ស ដោយបាន​កំណត់​ចន្លោះ​ពី​ដើម​ផ្កា​មួយ ទៅ​ដើម​ផ្កា​មួយទៀត

????????????????????????????????????
????????????????????????????????????

ប្រវែង ៨​ម៉ែត្រ ព្រមទាំង​ទុក​ច​ញ្ចើ​ម​ឲ្យ សម្រាប់​ដើរ​ផងដែរ ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង និង មន្ទីរ​សាធារណៈការ ត្រូវធ្វើ​កិច្ច សហការ​ជាមួយ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក្នុងការ​កំណត់​ចំណុច​ត្រូវ​ដាំ ដោយ​ធ្វើយ៉ាងណា​កុំ​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​អម​តាម​ដងផ្លូវ​ភ្លោះ​នេះ​ផងដែរ ។ ម្យ៉ាងទៀត​ក្រោយ​ពេលដែល​ធ្វើការ ដាំ​ផ្កា​បាន​រួចរាល់​ហើយ​នោះ អាជ្ញាធរ​ក្រុង និង មន្ទីរ​សាធារណការ​ត្រូវធ្វើ​ការថែទាំ​ឲ្យ​បានជា​ប្រចាំ ទាំង​ការធ្វើ អនាម័យ ទាំង​ការថែបំប៉ន​ផងដែរ ។ ក្នុងនោះដែរ​លោក ឃឹម​ប៊ុន​សុង​ក៏បាន​ថ្លែងអំណរគុណ​ដល់ នាយក​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប ដែល​បាន​ចូលរួម​ក្នុង​ដាំ​ផ្កា​លម្អ​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុង នេះ​ក៏​សបញ្ជាក់ ឲ្យ​កាន់តែច្បាស់ អំពី​ស្មារតី​ក្នុងការ​យកចិត្តទុកដាក់​ពី​វិស័យ​ឯកជន ក្រោយ​ពេលដែល​ក្រុង​សៀមរាប​បានជា​ប់ ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី​ចំណាត់ថ្នាក់​លេខ​២​លើ​ពិភពលោក ក្នុងការ​វាយតម្លៃ​ទីក្រុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ឆ្នាំ​២០១៥​នេះហើយ​កាយវិការ​ទាំងនេះ​ក៏​ជា​គំរូ​ដ៏​ល្អ សម្រាប់​បណ្តា​ក្រុមហ៊ុន និង វិស័យ​ឯកជន​ដទៃ​ផ្សេងៗ​ទៀត ដែលមាន​បំណង​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ក្រុង​សៀមរាប ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ក្នុងការ​រួបរួមគ្នា​អភិវឌ្ឍន៍​ក្រុង​ប្រវត្តិសាស្ត្រ ក្នុងការ​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ក៏​ជា ការជួយ​នូវ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខេត្តសៀមរាប ក៏​ដូច​ប្រជាជន​កម្ពុជា​ទាំងមូល​ផងដែរ ៕