​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​គ្រឿងញៀន​៣​ករណី​ផ្សេងគ្នា​ចាប់ខ្លួន​មនុស្ស​បាន​១០​នាក់​ ​សមត្ថកិច្ច​២​នាក់​ត្រូវ​ជនល្មើស​កាប់​អោយ​របួសស្រាល​

0

​កំពង់ឆ្នាំង​៖​ជនល្មើស​ចំនួន​១០​នាក់​ជា​អ្នក​ចែក​ចា​ជួញដូរ​គ្រឿងញៀន ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុងករណី​៣​រឿង​ផ្សេងគ្នា ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅក្នុង​នោះ​ពេល​ចុងក្រោយ​សមត្ថកិច្ច​ចំរុះ​រាប់សិប​នាក់​បាន​ឡោម​ព​ទ្ធ័​ចាប់ខ្លួន​មេ​គ្រឿងញៀន​២​នាក់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង ដោយបាន​វាយ​បង្អួច​បន្ទប់​ផ្ទះសំណាក់​ទើប​ចូល​ចាប់ខ្លួនបាន និង​បង្ក​អោយ​សមត្ថកិច្ច​២​នាក់​បាន​រង​បួស​ស្រា​ដោយសារ​ជន​ល្មើ​ល​កាប់​តដៃ​ក្នុងពេល​ចាប់ខ្លួន​។​ករណី​បង្ក្រាប​ជនល្មើស​ខាងលើនេះ ដឹកនាំ​ដោយ​លោក ជុន ថា​រិ​ទ្ធ ស្នងការ​ង​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ដោយ លោក យូ ទិ​ត​វឌ្ឍនៈ ព្រះរាជអាជ្ញា និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រងសលា​ដំបូង​ខេត្ត បានធ្វើ​ឡើង​តាំង​ពេញ​មួយ​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០១៥ ពេល​ចុងក្រោយ​ចាប់ខ្លួន​មេ​គ្រឿង​២​នាក់​បាន នៅក្នុង​ផ្ទះសំណាក់​អត់​ឈ្មោះ មួយកន្លែង​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​សមត្ថកិច្ច​នគរបាល​ប្រឆាំង​IMG-20150625-WA0042គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ករណី​ទី​១៖ ចាប់ខ្លួន​មនុស្ស​បាន​២​នាក់ នៅ​ភូមិ​ត្រពាំង​បី​ក្រុង​កំពង់ឆ្នាំង និង​ភូមិ​ក្រាំង​ស្រម៉ ស្រុក​ទឹកផុស ករណី​ទី​២៖​ចាប់ខ្លួនបាន​៣​នាក់​នៅ​ភូមិ​ស្រែព្រីង​ក្រុង​កំពង់ឆ្នាំង និង​ករណី​ទី​៣៖​ចាប់​ខ្លន​មេ​គ្រឿងញៀន​២​នាក់ នៅក្នុង​ផ្ទះ​ជួ​ក​មួយកន្លែង​ណៅ​ក្នុងភូមិ​ទួល​ក្រឡាញ់​​ក្រុង​កំពង់ឆ្នាំង​។​ជនល្មើស​ដែល​ចាប់ខ្លួនបាន​ទាំង​១)​នាក់​នោះ​គឺ​៖ ខាងលើនេះ​មាន​១.​ឈ្មោះ អ៊ឹម សុ​ឌី អាយុ​៣២​ឆ្នាំ មាន​ដិ​កា​ចាប់ខ្លួន​យូរ​មកហើយ​ពីបទ​ជួញដូរ​ថ្នាំញៀន រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​ជា​អ្នក​កាប់​តដៃ​ជាមួយ​សមត្ថកិច្ច​ក្នុងពេល​ចាប់ខ្លួន ២​ឈ្មោះ ទុយ គឹម​សឿន អាយុ​២៨​ឆ្នាំ រស់នៅ​ផ្ទះជួល ក្នុងភូមិ​ម៉ុង​បារាំង សង្កា ត់​ប្អេ​រ គេ​ទាំង​២​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​៣.​ឈ្មោះ គាំ ច័ន្ទ​បូរ​មី អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ​មេក្លោង​ឈ្មោះ IMG-20150625-WA0045អ៊ឹម សុ​ឌី​។​សមត្ថកិច្ច​បានអោយដឹង​ថា គ្រឿងញៀន​របស់​ជនល្មើស​ខាងលើនេះ​ភាគច្រើន​ត្រូវគេ​បោះចោល​ក្នុង​បង្គន់​ផ្ទះជួល ដែលមាន​ម្ចាស់​ឈ្មោះ អ៊ឹម សារុន អាយុ​៦៣​ឆ្នាំ អស់​ទៅហើយ ដែល​គ្រឿងញៀន​នោះ​មានទឹក​សរុប​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លា ចំណែក​សមត្ថកិច្ច​ដែល​រងរបួស​ដោយ សារ​ជនល្មើស​នេះ​កាប់​តដៃ​នោះ​គឺ​ម្នាក់​ជា​នាយការិយាល័យ​នគរ បាល​កំរិត​ស្រាល​ខេត្ត​ម្នាក់ទៀត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​។​ ​ទី​៤.​ឈ្មោះ វង់ រ៉ាវី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ៥ .​ឈ្មោះ វ៉ាត លឹម​ហៀ​ង អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ៦.​ឈ្មោះ សៅ ធី​ម អាយុ​១៥​ឆ្នាំ ៧.​ឈ្មោះ វ៉ាន់ សុភាព អាយុ​១៩​ឆ្នាំ គេ​ទាំ​២​នាក់​រស់នៅ​ភូមិ​ផ្សារលើ ៨.​ឈ្មោះ ណុំ ម៉ៅ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពាម ស្រុក​សា​ម្គី​មា​ជ័យ ៩.​ឈ្មោះ នៅ ស៊ុយ ទ្រី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ និង​១០.​ឈ្មោះ វង់ វិជ្ជា អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ។​ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​៖​ថ្នាំញៀន​២​កញ្ចប់​តូច ( ថ្នាំញៀន​៣​កាបូប​កាន់​ដៃ​ត្រូវ​ជនល្មើស​ដំ​ផ្លាញ​ចោល ) ជញ្ជីង​ថ្លឹង​គ្រឿ​ញៀន​៣​គ្រឿង ទូរ​សព្ទ័​ដៃ​៥​គ្រឿង ម៉ូតូ​៥​គ្រឿង គ្រាប់កាំភ្លើង K54 ចំនួន​៤​គ្រា ប់ កាំបិត​ចុង​ស្រួច​៣ និង​សំភារៈ​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​ជនល្មើស​ទាំង​១០​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនា​​ញ កសាង​សំណុំរឿង និង​វត្ថុតាង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕IMG-20150625-WA0041
​ ​