ក្រចេះ៖ ពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ និង៩គ្រួសារផ្សេងទៀតដែលរងគ្រោះដោយខ្យល់កន្ទ្រាក់របើកដំបូលផ្ទះ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ធុន គ្រី ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តក្រចេះ ។ដោយមើលឃើញពីកាទុកលំបាកនិងភាពខ្វះខាតរបស់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ រួមនិងពលរដ្ឋចំនួន៩គ្រួសាដែលរងគ្រោះដោយសារ ខ្យល់កន្ទ្រាក់បោកបកប៉ះផ្ទះបណ្តាលអោយរបើកដំបូលកាលពីល្ងាចថ្ងៃទី២៣កន្លងទៅ អាជ្ញាធរឃុំក៍បានស្នើទៅសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ក៍មានការឆ្លើយតបភ្លាមៗ ដោយមានមន្ត្រីកាកបាទជាច្រើនរូបរួមដំណើរដោយ ឯកឧត្តម ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកផ្ទាល់កាលពីព្រឹកម៉ីញនេះ ។អំណោយដែលបានផ្តល់ជូនគឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង សារ៉ុង១ ភួយ១ក្រម៉ា១ ថ្នាំពេទ្យមួយក
ញ្ជាប់ និងថវិការចំនួន៥ម៉ឺនរៀល ។ឯកឧត្តម ធុន គ្រី ប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តក្រចេះ បានពាំនាំមកនូវកាផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ដែលមាន បញ្ហាខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ ជាពិសេសជនចាស់ជរាគ្មានទីពឹង កុមាកំព្រារ ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដ៏ និង អ្នកកើតជម្ងឺអេដ៏ ជាដើម ។ឯកឧត្តម មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាគឺធ្វើការងារមនុស្សធម៌ ដោយ មិនមានការរើសអើងពូជសាសន៍ ឬ និន្នាការនយោបាយនោះទេ ការងារមនុស្សធម៌ ក្រោមការដឹកនាំសម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន គឺតែងតែដោះស្រាយបញ្ហារ ទុកលំបាករបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាដើម្បីរួមចំណែកការងារ សង្គមជាតិ ក្នុងនៃមនុស្សធ៌ម និងជាការរួមចំណែកការកាត់បន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋ ជាបណ្តើរៗ ទោះបីជាអំណោយដែលផ្តល់ទៅមិនអាចផ្គត់ផ្គង់បានរយៈ´ពេលយូរ តែអាចជួយផ្គត់ផ្គង់នូវភាពខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ ។