​អភិបាលខេត្ត​ប៉ៃលិនសុំ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​យកចិត្តទុកដាក់​ក្នុង​ការផលិត​ទឹកស្អាត ព្រោះ​វា​ជា​តំរូវការ​របស់​ប្រជាពលរដ្ឋ

0

​ខេត្ត​ប៉ៃលិន​៖ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​ជំនាញ ក្នុង​ខេត្ត បានរ​អញ្ជើញ​ចុះ​ពិនិត្យ​ការផលិត​ទឹកស្អាត របស់​ក្រុមហ៊ុន​ថូ​ម៉ាស់ ដោយ​សុំ​ឲ្យ​ក្រុមហ៊ុន​downloadផ្គត់ផ្គង់​ទឹកស្អាត​យកចិត្តទុកដាក់​ក្នុង​ការផលិត​ទឹកស្អាត ព្រោះ​វា​ជា​តំរូវការ​របស់​ប្រជាពលរដ្ឋ ។ ការចុះពិនិត្យ​នេះ​មាន​ទីតាំង​ស្ថិតក្នុង​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
លោក ថូ ចំរើន តំណាង​ក្រុមហ៊ុន​ថូ​ម៉ាស់​ផ្គត់ផ្គង់​ទឹកស្អាត​បាន​ឲ្យ​ដឹងថាៈ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត បាន​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងប៉ៃលិន មាន​ចំនួន​២០០០​គ្រួសារ ហើយ​និង​កំពុងត​បណ្តាញទឹក តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ លោក​បន្តថាៈ​ក្រុមហ៊ុន មាន​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយមាន​អាង​ចម្រោះ​ចំនួន​២​អាង​មាន​ទំហំ​១០x៩​ម៉ែត្រ និង​១​ទៀត​ទំហំ​៧x៧​ម៉ែត្រ និង​អាង​ស្តុ​ប​ទឹកស្អាត​ចំនួន​៨​អាង និង​មាន​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង​។​លោក​ថាៈ​ក្រុមហ៊ុន​កំពុង​បន្ត​កសាង​អាង​ស្តុ​ប​ទឹក​ចំនួន​២​ទៀត​ដែលមាន​ទំហំ​៣២x១២​ម៉ែត្រ​អាង​និ​មួយ​អាច​ស្តុ​ប​ទឹកបាន​ចំនួន​១២៥​ម៉ែត្រគូប​។​download (3)
ក្នុង​ការចុះពិនិត្យ​នេះដែរ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថាៈ ទឹក​វា​មាន​សារៈសំខាន់​ណាស់ ព្រោះថា​មនុស្ស​យើង​ត្រូវការ​ប្រើប្រាស់​ទឹកជា​ប្រចាំ​មិនអាច​ខ្វះ​បានឡើយ​។​ដូច្នេះ​សុំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់​ផលិត​ទឹកស្អាត​ឲ្យ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​និង​មាន​អនាម័យ​ល្អ គុណភាព​ស្តង់ដា​កំណត់ដោយ​ក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម ដើម្បី​ធានា​ការពារ សុខមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ លោក​មានប្រសាសន៍​បន្ត​ថាៈ ទន្ទឹមនេះ​ក្រុមហ៊ុន​ត្រូវ​ត្រៀមលក្ខណៈ​ផលិត​ទឹកស្អាត​ឲ្យ​បាន​ច្រើន ព្រោះថា​នៅពេល​ខាងមុខ​វា​អាច​ខ្វះ​ទឹក​ប្រើប្រាស់ ខណៈដែល​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន មានការ​ប្រើប្រាស់​ទឹក​កាន់តែ​កើនឡើង ៕download (4) download (2) download (1)