ពលរដ្ឋព្រួយបារម្មបញ្ហាគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ ៖ ស្របពេលដែលសមត្ថកិច្ច ប៉ូលីសប៉េអឹម បង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមម្តងៗ សម្បូរតែអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រីរាប់សិបនាក់មកហើយនោះ ធ្វើអោយពួកគាត់មានការព្រួយបារម្មយ៉ាងខ្លាំងមិនដឹងជាកូនចៅរបស់គាត់អាចពាក់ព័ន្ធIMG-20150611-WA0025ដែលឬទេ ។តាមការនិយាយតតគ្នារបស់ប្រចាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានអោយដឹងថា មិនដឹងថាក្នុងខេត្តនេះមានអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនប៉ុន្មាននាក់នោះទេ បានជាសមត្ថកិច្ចបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្តង ៗ ឃើញសុទ្ធតែជា យុវជន យុវនារី ជាច្រើននាក់ ។ នេះគឺគ្រាន់តែជាការបង្ក្រាបក្នុងខែមិថុនា របស់សមត្ថកិច្ចប៉ូលីសប៉េអឹម បានរាប់សិបនាក់មកហើយ ។ ដូចជាប៉ុន្មានថ្ងៃនៃសប្តាហ៍នេះគ្រាន់ប៉ូលីសចាប់បានប្រមាណជា៥០នាក់ តើនូវប៉ុន្មាននាក់ទៀតដែលជាប់ទាក់ទងហ្នឹងការប្រើប្រាស់គ្រឿងញៀនដែលIMG-20150613-WA0002សមត្ថកិច្ចមិនទាន់ចាប់បាន ? ហើយពួកគាត់សំនូមពរដល់សមត្ថកិច្ចធ្វើយ៉ាងណាបង្ក្រាបអោយបានមេក្លោងជួញដូរគ្រឿងញៀន ព្រោះថាបើគ្មានអ្នកជួញដូរក៏គ្មានអ្នកប្រើប្រាស់ដែរ ។តបនិងការបង្ក្រាបរបស់សមត្ថកិច្ចលោក ហ៊ិន សុផល ប្រធានពន្ធនាគាខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងថា បច្ចុប្បន្ននៅក្នុងពន្ធនាគារដែលមានអ្នកជាប់ឃុំចំនួន៩២៣នាក់ គឺមានអ្នជាប់ឃុំដោយសារការប្រើប្រាស់ និងជួញដូរគ្រឿងញៀនរហូតដល់៦០% ឯនោះ ហើយចំនួននេះចេះតែកើនឡើងជាបន្តបន្ទាប់ ។IMG_5500
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កន្លងមកធ្លាប់អោយអ្នកសាព័ត៍មានដឹងថា ដោយសារតែបទល្មើសគ្រឿងញៀនមានការកើនឡើង ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិលើការទប់ស្កាត់ ការចរាចរជួញដូរ និងប្រើប្រាស់គ្រឿញៀន លោកក៏ដាក់ផែនការបន្តទៅការិយាល័យជំនាញ និងអធិការស្រុកក្រុងទាំង៩នៃខេត្តបន្ទាយមានជ័យ ត្រូវបង្ក្រាបអោយបាននូវការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាចាប់អ្នកប្រើប្រាស់ឈានទៅចាប់អ្នកចែកចាយ ឬក៏ចាប់អ្នកជួញដូរ ត្រូវបន្តចាប់អ្នកប្រើប្រាស់ ។ តាមរយៈវិធានការនេះសមត្ថចកិច្ចនគរបាលបានបង្ក្រាបបានអ្នកប្រើប្រាស់ និងជួញដូរជាច្រើននាក់ ដែលអាចអោយពលរដ្ឋមានភាពកក់ក្តៅ ៕IMG-20150621-WA0007