ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័នៅតាមបណ្តាស្រុក បង្ក្រាបសកម្មភាពកាប់ព្រៃរានយកដី ធ្វើជាកម្មសិទ្ធិរបស់ក្រុមឈ្មួញ ខណៈនៅតាមស្រុកមួយចំនូនមានប្រជាពលរដ្ឋ ដាក់ពាក្យបណ្តឹងសុំ
អន្តរាគមន៏ លើករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់។ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធបញ្ហាដីធ្លីដើម្បីដោះស្រាយលើលិខិតស្នើសុំអន្តរាគមន៏ធ្វើឡើងដោយប្រជាពលរដ្ឋ ស្រុកថាឡាបរិវ៉ាត់ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងថ្ងៃទី២៤ មិថុនាលោកកុល សំអុលអភិបាលខេត្តមានប្រសាសន៏ថា៖ បទល្មើសកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ជនមួយចំនួនតូចនៅតែកើតមាន ដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ត្រូវរួមគ្នាអនុវត្តនូវសារចរនិងលេខ០១លេខ០២ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពហើយអាជ្ញាធរស្រុក ដែលជាប្រធានគ្រប់គ្រងដីរដ្ឋ ថ្នាក់ស្រុកអនុវត្តនិតិវិធីទាមទារយកដីរដ្ឋមកវិញពីជនកាន់កាប់ខុសច្បាច់។ លោកអភិបាលខេត្តព្រមានខ្លាំងៗថាបទល្មើសព្រៃឈើនេះ កើតមានពាក់ពន្ធ័ជាមួយអាជ្ញាធរមូលដ្ឋានណាមួយអាជ្ញាធរក្នុងឃុំនោះត្រូវទទួលខុសត្រួវចំពោះមុខច្បាប់អញ្ចឹងទេទប់ស្កាត់លប់បំបាត់ការបង្ក្រាបការកាប់រានដុតឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃយកធ្វើកម្មសិទ្ធ នៅតាមស្រុកនិមួយៗ នៅតាមឃុំនិមួយៗអញ្ចឹងអត់មានយោគយល់ទៀតទេ ត្រូវធ្វើលិខិតប្តឹងទៅតុលាការ ហើយអញ្ចឹងកុំខ្លាចធ្វើទៅ បើសិនមិនធ្វើទេអត់រួចខ្លួនទេអញ្ចឹងស៊ុំក្រលំគ្នានៅហ្នឹង ប្រកាច់ប្រកិននៅហ្នឹង ជាប់នៅហ្នឹងអញ្ចឹងជាជ្ញាធរ ដែលកាន់កាប់ដីរដ្ឋអាជ្ញាធរស្រុកត្រូវចេញលិខិត ទាមទារដីហ្នឹងយកមកវិញ ដោយបញ្ជាក់ពីកន្លែងទីតាំង ពីឈ្មោះអ្នកកាន់កាប់រឹបអូសយកមកវិញជាដីរដ្ឋអត់ខុសច្បាប់តាមសារាចរលេខ០២។លោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់ ទទួលស្គាល់ថារឿងបទល្មើសដីធ្លីពិតជាមាននៅតាមឃុំមួយកថាឡាបរិវ៉ាត់ហើយការលួចកាប់ព្រៃយកដីនេះ លោកបានចុះទៅពិនិត្យ ជាច្រើនដងរួចមកហើយ តែសកម្មភាពជាក់ស្តែងមែន មិនដែលបានជួបពេលថ្ងៃ ទៅមិនដែលជូបខ្ញុំទីផ្ទាល់ជាមួយក្រុមការងារគឺទៅមិនដែលជួប ដែរសកម្មភាពធ្វើឡើងនៅពេលណា ពេលឈប់សំរាកឬក៏ថ្ងៃបុណ្យទាន ឬក៏ដឹងថាអាជ្ញាធរជាប់រវល់ គឺវាធ្វើហើយអញ្ចឹ្ងងការប្រព្រឹត្តបទល្មើស ដែលកើតឡើងនៅតាមបណ្តាឃុំ មួយចំនួនមិនសង្គាត់ធ្ងន់ទៅលើតែឃុំបីទេ មានទៅដល់ឃុំកាំងចាម និងឃុំអូររីមួយត។លោកអភិបាលស្រុកអះអាងថាៈ ចំពោះមុខនេះលោកនឹងសហការជាមួយក្រុមការងារចុះបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ខេត្ត ធ្វើការស្រាវជ្រាវឲ្យមានប្រសិទ្ធភាព ពិសេសផ្តល់ព័ត៌មាន និងរកឲ្យឃើញអ្នកនៅពីក្រោយខ្នងដែលហ៊ានទិញទឹកចិត្តញួសញង់ប្រជាពលរដ្ឋឲ្យប្រព្រឹទ្ធខុសនិងច្បាប់ព្រៃឈើឬសារាចរណែនាំស់រាជរដ្ឋាភិបាល។សូមបញ្ជាក់ថាៈបទល្មើសកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធិនៅខេត្តស្ទឹងត្រេងកើតមាននៅក្នុងឃុំអន្លឃុំស្រែឬស្សីឃុំកាំងចាមក្នុងស្រុកថាឡាបរិវ៉ាត់ឃុំសៀមបូកក្នុងស្រុកសៀមបូកដែលភាគច្រើនទឹកដីឃុំនេះមួយផ្នែកជាប់និងតំបន់ព្រៃឡង់ហើយអាជ្ញាធរខេត្តនិង រៀបចំចាត់វិធានការនៅសប្តាហ៍នេះ៕



































