ខេត្តពោសាត់៖ អ្នកជក់ថ្នាំញៀនចំនួនបីនាក់ត្រូវបានប៉ូលីសក្រុងពោធិ៍សាត់ ចាប់ខ្លួនរួមនិងវត្ថុតាងខណៈដែលពួកគេកំពង់ធ្វើសកម្មភាពជក់គ្រឿងញៀនយ៉ាងងប់ងល់មួយកន្លែង។
សមត្តកិច្ចប្រាប់ឲ្យដឹងថាការចាប់ខ្លួនជនងប់ងល់និងជក់ថ្នាំញៀនទាំងបីនាក់នេះគឺបានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៥ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភួមិបន្ទាយដីលើ សង្កាត់ បន្ទាយដី ក្រុងពោសាត់នៅពេលដែលពួកគេកំពង់សេពគ្រឿងញៀន។មន្ត្រីនគរបាលបង្រកាបគ្រឿងញៀនក្រុងពោធិ៍សាត់ប្រាប់អោយស្គាល់អត្តសញ្ញាណក្រុមជនញៀនថ្នាំទាំងបីនាក់នេះ១ឈ្មោះ ថៃ ហឹង អាយុ៤៤ឆ្នាំនៅភួមិបន្ទាយដីក្រោម សង្កាត់បន្ទាយដីក្រុងពោធិ៍សាត់ ទី២ឈ្មោះ ថន ធារិទ្ធអាយុ២៧ឆ្នាំនៅភួមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងទី៣ ឈ្មោះ ដុំ ឡា អាយុ៣២ឆ្នាំ នៅភួមិចំការ
ចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោសាត់។រួមនិងវត្ថុតាងមានម៉ាទឹកកកហ្វេតាមីនមួយកញ្ចប់តូចនិងសម្ភារៈសំរាប់ជកមួយឈុតផងដែរ។ មន្ត្រីដដែលបានបន្តថាចំពោះជនទាំងបីនាក់នេះសមត្តកិច្ចបានបង្ករសំនុំរឿងបញ្ជួនទៅតុលាការហើយចាត់ការតាមនិវិធី៕