បន្ទាយមានជ័យ៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន105អដ្ឋិធាតុដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តបន្ទាយមានជ័យដែលរុករកឃើញត្រូវបានរៀបចំពិធីបាំងស្កូលនិងផ្ទេរជូនកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងដើម្បីនាំយកទៅស្រុកកំណើតវិញ។ពិធីធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនារសៀលថ្ងៃទី24ខែមិថុនាឆ្នាំ2015ក្រោមការចូលរួមផ្ទេរទទួលពីសំណាក់លោក ឧត្តមសេនីយ៍ ភ្លន់ តារា មេបញ្ជារការតំបន់ប្រតិបត្តិការខេត្ត លោក ង្វៀន សឺនហ្វី ប្រធានស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ ភ្លន់ តារា មេបញ្ជារការតំបន់ប្រតិបត្តិការខេត្តបានអោយដឹងថា អដ្ឋិធាតុកងទព័ស្មគ្រចិត្តវៀតណាមមានចំនួន105សពគឺជាធាតុកងទព័វៀតណាមដែលបានធ្វើពលីកម្មនៅលើទឹកដីខេត្តបន្ទាយមានជ័យក្នុងការជួយរំដោះប្រជាជនកម្ពុជាអោយរួចផុតពីនឹមដែកគុកអត់ជញ្ជាំងរបស់ពួកប្រល័យពួជសាសជាតិឯងប៉ុលពត។លោកបានបន្តថា អដ្ឋិធាតុទាំងអស់នេះគឺក្រុមការងារជីកគាស់រុករកk71ខេត្តតៃនីងប្រទេសវៀតណាមបានចាប់ផ្តើមរុរកពីថ្ងៃទី30ខែមិនាឆ្នាំ2015ដល់ថ្ងៃនេះនៃតំណាក់ការទី13។
បើគិតចាប់ពីឆ្នាំ2013ដល់ឆ្នាំ2015ក្រុមការងាររុករកអដ្ឋិធាតុk70និងk71ជីកគាស់រុករកបានសរុបបាន276អដ្ឋិធាតុ។កិច្ចការរុករកនេះធ្វើទ្បើងទៅបានតាមកិច្ចព្រមព្រាងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីនេះប្រព្រឹត្តទៅដោយមានការបំពាក់កំរងផ្កានិងគោរពវិញ្ញណក្ខ័ន្ធ ពិធីបង្សុល ការចុះហត្ថលេខាប្រគល់អដ្ឋិធាតុនិងប្រគល់អដ្ឋិធាតុអោយខាងក្រុមការងារវៀតណាមទៅស្រុកវិញ៕