(ឧត្តរមានជ័យ)៖ នៅពេលដែលបណ្តាញព៍ត័មានសង្គមបានបង្ហាញពីរូបភាពដែលទាហានថៃប្រដាប់ដោយអាវុធគ្រប់ដែដែលមានស្ថានភាពប្រុងប្រយ័ត្ននៅពេលដែលចាប់ខ្លួនពលកខ្មែរប្រមាណជាង២០០នាក់ដែលមានសកម្មភាពលីនិងស្ពាយឈើក្រញូងនិងដែករណារពូថៅ។ដែលត្រូវបានបណ្តើរចេញពីព្រៃតាមជួរជ្រលងភ្នំរែកដែលប្រឈមនិងខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ។រយះពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់វិធានការនិងរឹតបន្តឹងបញ្ហាឈ្មួញរកសុីឈើក្រញូងដែលឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសទី៣ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋដែលសុីឈ្នួលលួចចូលកាប់ឈើក្រញូងនៅប្រទេសជិតខាងដែលប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។ទើបរាជរដ្ឋាភិបាលបានចាត់វិធានការយ៉ាងណាតឹងរឹងដល់អាជា្ញធរជាប់ជាយដែនត្រូវទប់ស្កាត់អោយបានការពារសុវត្ថិភាពប្រជាពលរដ្ឋ។ទោះជាមានវិធានការយ៉ាងណាក៏ដោយឈ្មួញបានឃុបឃិតជាមួយកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែលគឺតពីផលប្រយោជន៍មិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋនោះឡើយ៕.