កំពង់ឆ្នាំង៖ជនល្មើសជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ត្រូបានសមត្ថកិច្ចចំរុះរាប់សិបនាក់ឡោមពទ្ធ័ចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ដោយបានវាយបង្អួចបន្ទប់ផ្ទះសំណាក់ទើបចូលចាប់ខ្លួនបានយ៉ាងលំ បាក និងបង្កអោយសមត្ថកិច្ច២នាក់បានរងបួសស្រាដោយសារជនល្មើលកាប់តដៃក្នុងពេលចាប់ខ្លួន។ករណីបង្ក្រា
បជនល្មើសខាងលើនេះ ដឹកនាំដោយលោកព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងសលាដំបូងខេត្ត បានធ្វើឡើងតាំងពីម៉ោង៤និង៣០នាទីដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៥ ទើបចាប់ខ្លួនជនល្មើសបាន នៅក្នុងផ្ទះសំណាក់អត់ឈ្មោះ មួយកន្លែងក្នុងភូមិទួលក្រឡាញ់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖មេក្លោងជួញដូរគ្រឿងញៀនខាងលើនេះមាន១.ឈ្មោះ អ៊ឹម សុឌី អាយុ៣២ឆ្នាំ មានដិកាចាប់ខ្លួនយូរមកហើយពីបទជួញដូរថ្នាំញៀន រស់នៅភូមិទី៦ សង្កា ត់ខ្សាម ក្រុងកំពង់ឆ្នាំង និងជាអ្នកកាប់តដៃជាមួយសមត្ថកិច្ចក្នុងពេលចាប់ខ្លួន ២ឈ្មោះ ទុយ គឹមសឿន អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិម៉ុបបារាំង សង្កាត់ប្អេរ។វត្ថុតាងក្នុងកិច្ចបង្ក្រាបមុខសញ្ញាខាងលើនេះ សមត្ថកិច្ចមិនទាន់បានអោយដឹងនៅឡើយទេ ព្រោះនៅបន្តចុះឆែរឆេរផ្ទះជនសង្ស័យទៀត។ចំណែកសមត្ថកិច្ចដែលរងរបួសដោយ សារជនល្មើសកាប់តដៃនោះគឺម្នាក់ជានាយការិយា ល័យនគរបាលកំរិតស្រាលខេត្ត ម្នាក់ទៀតជាមន្ត្រីកងរាជអា វុធហត្ថខេត្ត។
សមត្ថកិច្ចបានបង្ហើបអោយដឹងថា៖គ្រឿងញៀនរបស់ជនល្មើសភាគច្រើនត្រូវជនល្មើសបោះចោលក្នុងបង្គន់ផ្ទះជួលមានម្ចាស់ឈ្មោះ អ៊ឹម សារុ អាយុ៦៣ឆ្នាំ អស់ទៅហើយ ដែលគ្រឿងញៀននោះមានទឹកសរុបប្រាក់ជាងមួយម៉ឺនដុល្លា ហើយមុននឹងចាប់បានមេក្លោង២នាក់ខាងលើនេះ សមត្ថកិច្ចបានចាប់ខ្លួនបណ្តាញចែកចាយគ្រឿងញៀនរបស់២នាក់ នៅស្រុកទឹផុស និង៣នាក់ទៀត ក្រុងកំពង់ឆ្នាំង ទើបចុងក្រោយឈានដល់ការចាប់ខ្លួនមេក្លោងជួញដូរ២នាក់ដ៏សកម្មនេះ។
ដោយឡែកលោក ម៉ា យន្ត ប្រធានផ្នែកព្រហ្មទ័ណ្ឌ នគរបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះបាននិយាយអោយដឹងថា៖ជនល្មើសជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាននៅក្នុងក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទិ២៤ ខែមិថុនា ឆ្នាំ២០១៥ ជាមួយមេក្លោងធំទាំង២នាក់ខាងលើមាន ១.ឈ្មោះ វង់ រ៉ាវី អាយុ២៨ឆ្នាំ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ២ .ឈ្មោះ វ៉ាត លឹមហៀង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ៣ឈ្មោះ សៅ ធីម អាយុ១៥ឆ្នាំ ៤.ឈ្មោះ វ៉ាន់ សុភាព អាយុ១៩ឆ្នាំ គេទាំ២នាក់រស់នៅភូមិផ្សារលើ និង៥.ឈ្មោះ គាំ ច័ន្ទបូរមី អាយុ២២ឆ្នាំ ជាប្រពន្ធមេក្លោងធំឈ្មោះ អ៊ឹម សុឌី។ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ថ្នាំញៀនមួយកញ្ចប់ថំ ជញ្ជីងថ្លឹងគ្រឿញៀន២គ្រឿង ទូរសព្ទ៍ដៃ៥គ្រឿង ម៉ូតូ៣គ្រឿង គ្រាប់កាំភ្លើង K54 ចំនួន៤គ្រាប់ ដាវសាំម៉ូរ៉ៃ១ដើម កាំបិត២ និងសំភារៈជក់គ្រឿងញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានអោយដឹងទៀតថា៖នៅព្រឹកថ្ងៃទី២៥នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចចំរុះចុះឆែកឆេររកគ្រឿងញៀន នៅតាមផ្ទះជនល្មើស មួយចំនួនទៀតនៅក្នុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងបញ្ជូនជនល្មើលនិងវត្ថុតាង ទៅកាន់តុលារការខេត្ត៕