បន្ទាយមានជ័យ ៖ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណជា៣០០នាក់ ធ្វើអំពើហឹង្សារដោយ យកដុំថ្មគប់គ្រឿងចក្រ និងបំផ្លាញរបងការដ្ឋាន សាងសង់ផ្សារធំមានជ័យ ហើយកាន់បដាដើរសំដៅមកសាលាខេត្តដើម្បីស្នើរអោយ អភិបាលខេត្តជួយដោះស្រាយករណី ផ្សារ
ធំថ្មីមានជ័យរំលោបដីផ្លូវសាលាធ្វើកម្មសិទ្ធ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី ២៦ មិថុនា ឆ្នាំ២០១៥ នៅចំនុចផ្លូវចូលវិទ្យាល័យសម្ថេចឪ ស្ថិតនៅភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ គ្រូនិងសិស្សក្នុងចំណោមក្រុមបាតុករប្រាប់ថា: ពួកខ្លួនផ្ទុះកំហឹង ព្រោះតែក្រុមហ៊ុន ផ្សារធំមានជ័យ បានបុកគ្រឹះ សង់អាគាររបស់ខ្លួន រំលោភយកចំណីផ្លូវសាធារណ:របស់សាលា ទៅប្រើប្រាស់ទៅប្រើប្រាស់ជាកម្មសិទ្ធឯកជន ហើយអាចនិងឈានដល់ការរំខាន ដល់ការធ្វើដំណើរចេញចូល ទៅបង្រៀន និងទៅរៀនរបស់គ្រូនិងសិស្ស។ គ្រូនិងសិស្សបន្តប្រាប់ថា: សាលាបានដាក់ពាក្យ ស្នើរសុំបញ្ឈប់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមហ៊ុនផ្អាកការសាងសង់ តែក្រុមហ៊ុននៅតែបន្តការសាងសង់ដោយមិនទទួលការស្នើរសុំនេះទើបនាំគ្នា ស្នើរសុំអភិបាលខេត្តអោយជួយដោះស្រាយ។
ករណីធ្វើអំពើហឹង្សារដោយ យកដុំថ្មគប់គ្រឿងចក្រ និងបំផ្លាញរបងការដ្ឋាន សាងសង់ផ្សារធំមានជ័យ អ្នកយកពត៍មានស្នើសុំការបំភ្លើ លោកលុយ កេត្តនា ប្រធានគ្រប់គ្រងផ្សារធំថ្មីមានជ័យតាមលេខទូស័ព្ទ ០១២ ៣៣៤ ៣៣៨ តែមិនបានឆ្លើយតប។ករណីនេះលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោក ឈឿង ក្រៃយុង ប្រធាននាយករដ្ឋបាលសាលាខេត្ត បានចេញមុខដោះស្រាយបញ្ហាភ្លាមៗ ដោយសំណូមពរអោយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស វិលត្រឡប់ចូលសិក្សារវិញ ព្រមទាំងថ្លែងទៅកាន់ក្រុមបាតុករជាគ្រូនិងសិស្សថា: ខេត្តនិងបង្កើតគណ:កម្មការ ចុះសិក្សាលើរឿងនេះព្រមទាំងមានការប្រជុំរួម១ ដែលមានភាគីដើមបណ្ដឹង និងចុងចោទចូលរួម ដើម្បីបញ្ចប់ទំនាស់៕





































