ចរន្ត​អគ្គីសនី​លើ​បង្គោល​ដងគោម​ដែក​បាន​ឆ្លង​មក​ដី​និង​ទឹក​ឆក់​គោ​ញី​១​ក្បាល​ ​ងាប់​ពេល​ស្ត្រី​ជា​ម្ចាស់​ដឹកគោ​អោយ​ស៊ី​ស្មៅ​តាម​ចិញ្ចើមផ្លូវ​

0

​កំពង់ឆ្នាំង​៖​គោ​ញី​ផើម​១​ក្បាល​ត្រូវ​ច​ន្ត​អគ្គីសនី​ឆ្លង​ពី​បង្គោល​ដងគោម​ដែក​មក​ដី​និង​ទឹក​ឆក់​ងាប់​​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង នៅពេល​ស្ត្រី​ជា​ម្ចាស់​គោ​ម្នាក់ កំពុង​ដឹកគោ​អោយ​ស៊ី​ស្មៅ​នៅតាម​ចិញ្ចើមផ្លូវ​ពេល​មេឃ​រាំងភ្លៀង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៦​និ​៣០DSC06151​នាទី​ល្ងា​​ច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​សណ្ឋាគារ​រស្មី​សុខា​នូ​យ៉​ក ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំ ពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​ជា​គោ​មានឈ្មោះ ម៉ាស់ ដា​នី​
​អាយុ​៥២​ឆ្នាំ មាន​ប្តី​ឈ្មោះ ស៊ុំ សារ៉ាត់ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង​
​ក្រុង​កំពង់ឆ្នាំង ពួកគាត់​ស៊ីឈ្នួល​មើល​គោ​(​ប្រវាស់​គោ​)​អោយឈ្មោះ សែម ស៊ីណា អាយុ​៦១
​ឆ្នាំ រស់នៅ​ភូមិក​ណ្ទា​ល សង្កាត់​កំពង់ឆ្នាំង ហើយ​មេគោ​ដែល​ងាប់​នេះ​កំពុង​ផើម​៨​ខែ​ផងដែរ​។​
​ ​ស្ត្រី​ជា​ម្ចាស់​គោបា​ន​និយាយ​នៅ​កន្លែងកើតហេតុ​អោយដឹងថា​៖​មុនពេល​កើតហេតុ គាត់​
​បាន​ដើរ​ដឹកគោ​អោយ​ស៊ី​ស្មៅ​នៅតាម​ចិញ្ចើមផ្លូវ នៅមុខ​សណ្ឋាគារ​រស្មី​សុខា​នូ​យ៉​ក​ក្រោយពេល​មេឃ​រាំងភ្លៀង លុះ​មកដល់​ចំណុចកើតហេតុ ពេល​គោ​ដើរ​ស៊ី​ស្មៅ​លើដី​ដែលមាន​ទឹក​ដក់​ជិត​បង្គោល​ដងគោម​ដែក​នោះ ក៏​ស្រាប់តែ​គោ​គាត់​បាន​ឆក់​ច​ន្ត​ភ្លើង​លើដី​ដែលមាន​ទឹក​ដក់​តិចៗ​ដួល​ងាប់​ភ្លាមៗ តែម្តង សំណាងល្អ​ដែរ​ដែល​គាត់​មិន​ឆក់​ស្លាប់​។​DSC06161
​ ​ក្រោយពេល​កើតហេតុ មន្ត្រី​តំណាង​ក្រុមហ៊ុនអគ្គីសនី​ខេត្ត​បាន​ចុះមក​ត្រួតពិនិត្យ​ចំណុច​
​កើតហេតុ និង​បានបញ្ជាក់​អោយដឹងថា ដងគោម​ដែក​នោះ​ពិត​ជាមាន​ចរន្ត​ភ្លើង​ឆ្លង​ពិតមែន អ្នក​ដែល​ដើរ​ជើង​ទទេ ជាន់ដី​និង​ទឹក​ក្បែរ​នោះ​ពិតជា​អាច​ឆក់​ស្លាប់ នៅក្នុងពេល​នោះដែរ​លោ​ក៏បាន​កាច់​បិត​ឌីសង់ទ័រ ចរន្ត​ភ្លើ​នៅលើ​ដង្គោល​ដងគោម​នោះ​ចោល មិនមាន​ចរន្ត​ភ្លើង​ឆក់​ទៀត​ទេ​។​មន្ត្រី​អគ្គីសនី​រូបនោះ បាន​និយាយ​អោយដឹងថា​៖​ដងគោម​អគ្គីសនី​សាធារណៈ​នេះ​គ្រប់គ្រង​ដោយ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត ករណីនេះ​ម្ចាស់​គោ​និង​ត្រូវធ្វើ​ការដោះស្រាយ​ជាមួយ ប្រធាន មន្ទី​រ៉ែ និ​ឋា​ម​ពល​ខេត្ត​នៅ​ថ្ងៃស្អែក​។​DSC06162
​ ​មេគោ​ងាប់​នោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោ​ម្ចាស់​ដឹក​យកទៅ​លំនៅដ្ឋាន និង​
​បាន​ប្រាប់​ម្ចាស់​គោ អោយចូល​ខ្លួន​មក​ដោះស្រាយ ជាមួយ​តំណាង​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥​នេះ​៕DSC06164