ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវគេចាប់បានម្នាក់ប្រគល់អោយសមត្ថកិច្ច ខណៈដែលធ្វើសកម្មភាពលូកយកទូរស័ព្ទ សាំសុងកាឡាក់ស៊ីថេប និងការបូបលុយពីក្នុងកាបូបស្ពាយរបស់ស្ត្រីម្នាក់ក្នុងផ្សារទំនើប ស៊ីធីម៉ល កាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៤ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលចាប់ឃាត់ខ្លួនឈ្មោះ ជា ថូ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ នៅម្តុំវត្តនាគវ័ន្ត និងជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ឈ្មោះ ទី ភេទប្រុសអាយុ ១៦ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ សំអាត ស្រីអូន ភេទស្រីអាយុ២៤ឆ្នាំមានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបាននាំកូនតូចចំនួន២នាក់មកលេងនិងរកទិញនៅក្នុងផ្សារទំនើប ស៊ីធីម៉ល ខណៈពេលកំពុងតែដើរមើលរបស់របរលក់នៅក្នុងផ្សារ ស្រាប់តែមានជនសង្ស័យ២នាក់ ដើរមកប្រជ្រៀត ជាមួយជនរងគ្រោះ ហើយពេលនោះជនសង្ស័យម្នាក់បន្លំលួចរ៉ូតការបូបស្ពាយរបស់ស្ត្រីរងគ្រោះ និងបានលូកដៃយកបាន
ទូរស័ព្ទ សាំសុងកាឡាក់ស៊ីថេប មួយគ្រឿង និងកាបូបលុយ រួចដាក់ចូលទៅក្នុងអាវ ភ្លាមៗនោះស្ត្រីរងគ្រោះដឹកខ្លួនហើយបានមើលក្នុងការបូបស្ពាយ ឃើញបាត់ទូរស័ព្ទនិងការបូបលុយ ក៏មានការសង្ស័យនិងយុវជនដែលដើរមកកៀកនិងខ្លួន ក៏ចាប់កអាវយុវជននោះ ក៏ឆែកឃើញទូរស័ព្ទនៅក្នុងអាវ ហើយចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តងបណ្ដាលលអោយមានការភ្ញាក់ផ្អើលពេញផ្សារ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសាកសួរនិងបញ្ជូនសុំនុំរឿងបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តទៀតតាមផ្លូវច្បាប់ ៕