​បុរស​ញៀន​ថ្នាំ​ចាប់​ក្មេងស្រី​អាយុ​១​ឆ្នាំ​គំរាម​សម្លាប់​

0

ខេត្តតាកែវ ៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤ និង ៣០​នាទី កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត11168432_1594663224140161_2217318866201065037_nតាកែវ​ដើម្បី​សាកសួរ ក្រោយពេល​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​អាយុ​១​ឆ្នាំ​ម្នាក់​គំរាម​សម្លាប់​ដោយ​យក​បំណែក​កញ្ចក់​មក​ផ្ជ​ង់​ពីលើ​ក្បាល ។ តាម​របាយការណ៍​រប​ស់​កម្លាំង​ជំនាញ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២ និង​១៥​នាទី​នា​ថ្ងៃ​២៥​ខែមិថុនា​នេះ ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចាប់​ក្មេងស្រី​គំរាម​សម្លាប់​នៅ​ចំណុច​ប្រឡាយទឹក ស្ថិត​ក្នុងភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ភ្លាមៗ​នោះ កម្លាំង អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​ក្រុង​ដូន​កែវ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បានធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ​បាន​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថន រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​វិហារ​ចិន ឃុំ​ស្វាយដង្គុំ ស្រុក​សៀមរាប ខេត្តសៀមរាប ។10369698_1594663207473496_248580181445257695_n តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ជនសង្ស័យ​ខាងលើ​ជា​មនុស្ស​ញៀន​ថ្នាំ ទើប​បណ្តាល ឲ្យ​មាន​អារម្មណ៍​រវើរវាយ​ភ័យខ្លាច​រហូត​ឈានដល់​ការប្រព្រឹត្ត​អំពើ​ចាប់​ក្មេងស្រី​ជនរងគ្រោះ​ខាងលើ​តែម្តង ។​
​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ថន រតនា ត្រូវបាន​កម្លាំង​ជំនាញ​កំពុងធ្វើការ សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕