ស្រវឹងស្រា​មក​ផ្ទះ​មិនឃើញ​ប្រពន្ធ​ដុត​ផ្ទះ​ចោល​ផ្អើល​អ្នកភូមិ​ទាំងយប់

0

​បន្ទាយមានជ័យ​:៖ ​ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារតែ​បុរស​ជា​ប្តី​មកពី​ផឹក​ស្រវឹង​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ក៍​ដុត​ផ្ទះ​ខ្លួនឯង​ធ្វើអោយ​ប្រពន្ធ​និង​កូន​គ្នា​ទីកន្លែង​ស្នាក់នៅ​។​unnamedលោក អៀម រឹម អធិការ​ស្រុក​ម៉ាឡៃ​បានអោយដឹងថា​ករណី​បុស​ជា​ប្តី​ដែល​ដុត​ផ្ទះ​ខ្លួនឯង​នេះ​គឺ​កើត​ទ្បើង​នៅវេលា​ម៉ោង​10​និង​30​នាទី​យប់​ថ្ងៃទី​26-06-2015​នៅ​ភូមិ​ជ្រៃ​ឃុំ​បឹងបេង​ស្រុក​ម៉ា​ទ្បៃ​ខេត្តបន្ទាយមានជ័យ​ដោយ​បុរស​ជា​ប្តី​មានឈ្មោះ ចឿ​ម ចិត្ត អាយុ​33​ឆា្ំ​មាន​មុខរបរ​ធ្វើស្រែ​តែង​ផឹក​ស្រវឹង​រៀងរាល់ថ្ងៃ​ធ្វើអោយ​ប្រពន្ធរ​ត់ទៅ​ថៃ​ច្រើនលើក​។​ហើយ​ករណី​ឆេះ​នេះ​ដោយសារតែ​បុរស​ស្រវឹងខួប​នេះ​ពេល​មកពី​ផឹក​ស្រវឹង​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ខឹង​ក៍​យក​ភ្លើង​ដុត​ខោអាវ​ក្នុង​ទើប​នាំអោយ​ឆេះ​ផ្ទះ​ឈើ​ប្រក់​សង្ក​សី​ទំហំ​4​គុណ​5​ម៉ែត្រ​រួច​រត់គេចខ្លួន​បាត់​មក​ដល់​ព្រឹក​នេះ​នៅតែ​សមត្ថកិច្ច​រក​មិនទាន់​ឃើញ​។​
លោក​បាន​បន្ត​អោយដឹងទៀតថា​បុរស់​ជា​ប្តី​ផ្លាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំមក​ធ្វើការ​អប់រំ​និង​កិច្ចសន្យា​ប​ជ្ឈ​ប់​ការប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ម្តង់​រួចទៅហើយ​តាម​ពាក់​បណ្តឹង​មេភូមិ​និង​មេឃុំ​។​ករណី​ដុត​ផ្ទះ​ខ្លួនឯង​ដោយសារតែ​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ​ខាងលើ​មិន​បណ្តាលអោយ​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង​ទេ​ហើយក៍​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ទ្បើ​យ​គឺ​គ្រាន់តែ​ធ្វើអោយ​ឆេះ​ផ្ទះ​និង​អស់ទ្រព្យ​សម្បត្តិ​តិចតួច​ក្នុងផ្ទះ​៕unnamed