គ្រូ​និង​សិស្ស​វិទ្យាល័យ​សម្ដេច​ប្រមាណ​៣០០​នាក់​ថា​: ផ្សារ​ធំថ្មី​មានជ័យ​រំ​លោប​ដី​ផ្លូវ​សាលា​ធ្វើ​កម្ម​សិទ្ធ​

0

​ខេត្តបន្ទាយមានជ័យ​ ៖ ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ប្រមាណ​ជា​៣០០​នាក់ ធ្វើអំពើ​ហឹ​ង្សា​រ​ដោយ​យក​ដុំថ្ម​គប់​គ្រឿងចក្រ និង​បំផ្លាញ​របង​ការដ្ឋាន សាងសង់​ផ្សារ​ធំ​មានជ័យ ហើយ​កាន់​បដា​ដើរ​សំដៅ​មក​សាលាខេត្ត​ដើម្បី​ស្នើរ​អោយ អភិបាលខេត្ត​ជួយ​ដោះស្រាយ​ករណី ផ្សារimage (4)​ធំថ្មី​មានជ័យ​រំ​លោប​ដី​ផ្លូវ​សាលា​ធ្វើ​កម្ម​សិទ្ធ​។​
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៦​មិថុនា ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវ​ចូល​វិទ្យាល័យ​ស​ម្ថេ​ច​ឪ ស្ថិតនៅ​ភូមិ តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ​។​គ្រូ​និង​សិស្ស​ក្នុងចំណោម​ក្រុមបាតុករ​ប្រាប់ថា​ពួកខ្លួន​ផ្ទុះ​កំហឹង​នេះ​ព្រោះតែ​ក្រុមហ៊ុន​ផ្សារ​ធំ​មានជ័យ​បាន​បុកគ្រឹះ​សាងសង់​អាគារ​របស់ខ្លួន​រំលោភ​យក​ចំណីផ្លូវ​សាធារណ​:​របស់​សាលា​ទៅប្រើ​ប្រាស់​ជា​កម្ម​សិទ្ធ​ឯកជន​ទៅវិញ​ហើយ​អាច​និង​ឈានដល់​ការរំខាន​ដល់​ការធ្វើដំណើរ​ចេញ​ចូលទៅ​បង្រៀន និង​ទៅ​រៀន​របស់​គ្រូ​និង​សិស្ស​ទៀតផង​។​គ្រូ​និង​សិស្ស​បន្ត​ប្រាប់ថា សាលា​បានដាក់​ពាក្យ​ស្នើរ​សុំ​បញ្ឈប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្អាកimage (3)​ការសាងសង់​តែ​ក្រុមហ៊ុន​នៅតែ​បន្ត​ការសាងសង់​ដោយ​មិន​ទទួល​ការស្នើរ​សុំ​នេះ​ទើប​នាំគ្នា​ស្នើរ​សុំ​អភិបាលខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​។ ករណីនេះ​លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ លោក ឈឿង ក្រៃ​យុង ប្រធាន​នាយក​រដ្ឋបាល​សាលាខេត្ត បាន​ចេញមុខ​ដោះស្រាយ​បញ្ហា​ភ្លាមៗ ហើយ​ថ្លែង​ទៅកាន់​ក្រុមបាតុករ​ជា​គ្រូ​និង​សិស្ស​ថា​: ខេត្ត​និង​បង្កើត​គណ​:​កម្ម​ការ ចុះ​សិក្សា​លើ​រឿងនេះ​ព្រមទាំង​មានការ​ប្រជុំ​រួម​១ ដែលមាន​ភាគី​ដើមបណ្ដឹង និង​ចុងចោទ​ចូលរួម ដើម្បី​បញ្ចប់ទំនាស់​។​នៅ​ចុងបញ្ចប់​លោកគ្រូ​និង​អ្នកគ្រូ​បាន​និយាយ​ថាបើ​ម្ចាស់​ផ្សារ​ធំ​មានជ័យ​ថ្មី​នៅ​រក​ដំណោះ​ជូន​ដល់​សាលា​ឲ្យ​បាន​ស្រប​ទេនោះ​លោកគ្រូ​និង​អ្នកគ្រូ​លោក​មិន​ចូល​បង្រៀន​សិស្ស​ជាដាច់ខាត​៕image (1) image (2)