ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅសាលាឆទានច្រកចូលវត្តតាំងក្រសាំង កាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលខាងលើនេះប្រជាពលរដ្ឋប្រទះឃើញបុរសដែលស្លាប់បាត់បង់ជីវិតបានដើរសុំទឹកតាមផ្ទះប្រជាពលរដ្ឋយកមកហូប។
ហើយក្រោយពីប្រជាពលរដ្ឋបានឲ្យទឹកសុទ្ធមួយដបទៅរួបគេរួចមកជនរងគ្រោះក៍បានដើរមកអង្គុយផឹកទឹកនៅត្រង់ចំណុចកើតហេតុតែម្នាក់ឯងរហូតដល់ម៉ោងកើតហេតុមិនដឹងថាបុរសម្នាក់នោះកើតជុំងឺអ្វីនោះទេបានជាដេកស្លាប់នៅក្រោមដំបូលក្នុងសាលាឆទានយ៉ាងអានោចអាធម៍តែម្តងទៅ។
ប្រភពដដែលបន្តថា ក្រោយពីប្រទះឃើញសពខាងលើនេះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យចុះមកពិនិត្យជាក់ស្តែងដឹងច្បាស់ថាស្លាប់ដោយសារមូលហេតុអ្វី។ប៉ុន្តែប្រជាពលរដ្ឋរាយការណ៍ទៅបែបនោះសមត្ថកិច្ចហាក់បីដូចមិនអើពើទំនងគិតថាគ្មានប្រយោជន៍ដល់ពូកគេព្រោះសពខាងលើជាជនអនាថា។
ជុំវិញហេតុការនេះប្រជាពលរដ្ឋបានសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គរអត់អាហាបរិភោគ។គួបញ្ចាក់ថាសពបុរសរងគ្រោះត្រូវបានប្រជាពលរដ្ឋរៃអង្គាសលុយគ្នាដើម្បីដឹកយកទៅបូជានៅក្នុងវត្តអាររាមនៅជិតចំណុចកើតហេតុ៕