​កម្លាំង​ស៊ីម៉ាក​កំពុង​ធ្វើ​សកម្មភាព​សំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥

0

​ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​ស៊ីម៉ាក​មួយក្រុម​ធំ​កំពុង​ធ្វើ​សកម្មភាព​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ រយះពេល​កន្លងមក​ក​ម្លាំ​ង​ស៊ី​ម៉ាក​បាន​រុករក​គ្រប់​ម៉ឺ​ន​មិនទាន់​ផ្ទុះ​នូវ​តាមផ្លូវ​៤​ក​ន្លូ​ង​មករក​ឃើញ​គ្រាប់​មិន​ផ្ទុះ​ចំនួន​៥​គ្រប់​នៅក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យimage (1)  ​នេះ​។ លោក ពក ព្រី ប្រធាន​ការដ្ឋាន​កំចាត់​គ្រប់​មិនទាន់​ផ្ទុះ​ក្រុមទី​២​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ក្រុម​កម្លាំង​ស៊ីម៉ាក់​របស់លោក​បាន​ចែកជា​២​ការដ្ឋាន​ជិត​១០០​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​បោះ​សំ​អាត់​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ខេត្តបាត់ដំបង​ដល់​ខេត្តបន្ទាយមានជ័យ​។​ក្រុម​ការដ្ឋាន​ទី​១.​នៅ​ចំណុច​ភូមិ​អូរ​តា​គី​ខេត្តបាត់ដំបង​និង​ក្រុមទី​២.​នៅ​ចំណុច​ភូមិ​អូរ​ស្ងួត​ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បន្តថា​ដោយឡែក​ក្រុមទី​២.​ដែល​កំពុង​បោស សំអាត​គ្រាប់​មិនទាន់​ផ្ទុះ​គឺ​ចាប់ធ្វើ​នៅ​ចំណុច​ផ្លូវ​វៀង​ខេត្ត​ប្រវែង​ជិត​១.០០០​ម៉ែត្រ​ចំណុច​ភូមិ​ព្រែកជីក​ដល់​ភូមិ​ទឹក​ផ្លា​ដែល​ធ្វើ​សកម្មភាព​បោសសំអាត​គ្រប់​មិនទាន​ផ្ទុះ​ហើយ​បាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​ក្នុងនោះ​មាន​គ្រាប់​៨២​មី​លី​ម៉ែត្រ​១​គ្រាប់ គ្រាប់​៦០​មី​លី​ម៉ែត្រ​៣​imageគ្រាប់ គ្រាប់​អ៊ឹម​៣៨០​ចំនួន​១​គ្រាប់​។ លោក ពក ព្រី បាន​បន្តថា​សកម្មភាព​កម្លាំង​ស៊ីម៉ាក​ដែល​កំពុង​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​២​មិថុនា​ឆ្នាំ​២០១៥​នេះ​អនុវត្តន៍​លើផ្លូវ​ជាតិ​លេខ​៥​ពី​ចំណុច​អក្ខ​ផ្លូវ​៣​ម៉ែត្រ​សងខាង​មាន​ប្រវែង​៦០​ម៉ែត្រ​ដែល​ធ្វើបាន​ជាង​១.០០០​ម៉ែត្រ​។​ហើយ​កំពុង​ធ្វើ​សកម្មភាព​បោស​សំ​អាត់​ទៅទល់​និង​ក្រុមទី​១​នៅ​ខេត្តបាត់ដំបង​ដែល​ត្រូវធ្វើ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៥​នេះ​។​លោក​បាន​បន្តទៀតថា​រាជរដ្ឋាភិបាល​គ្រោង​កសាង​ផ្លូវជាតិ​លេខ​៥​ពី​ខេត្តបាត់ដំបង​ដល់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​គឺ​ប្រភេទ​ផ្លូវ​បួ​នក​ន្លូ​ង​ដែល​ចរាចរ​២​ទៅ​២​មក​៕image (2)