សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំពង់ត្រឡាច ដឹកនាំ​ក្រុមយុវជន​៧៥៧​នាក់​ចូលរួម​

0

​កំពង់ឆ្នាំង​៖​ ​គ្រឿងញៀន​កំពុង​ធ្វើអោយ​យុវជន​យើង​មួយចំនួន​បាត់បង់​ការសិក្សា​ខូចអនាគត​និង​ជួប​លំបាក​ក្នុង​គ្រួសារ មើ​ម្បី​រួន​ចំណែក​ទប់ស្កាត់​ការជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ដែល​កំពុង​វាយលុក​មកលើ​ស្រទាប់​យុវជន​គួរអោយ​ព្រួយបារម្ភ​ជា​រៀងរាល់​ថ្ងៃDSC06217នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំពង់ត្រឡាច បាន​ដឹកនាំ​ធ្វើ​ពិធី​ដង្ហែរ​ក្បួន​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី សហភាព​សហព័ន្ធ​យុវជន យុវជន​កាយ​រិ​ទ្ធិ យុវជន​កាកបាទក្រហម យុវជន​ជា​សិស្ស​តាម​បណ្តា​វិទ្យាល័យ​នៅក្នុង​ស្រុ​កំពង់ត្រឡាច ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋានចំនួន​៧៥៧​នាក់ ក្រោម​អធិបតីភាព​លោកជំទាវ តុង ណា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​។​
​ ​លោក សន សំអាត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ យុវជន​ដែល​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​នេះ​គឺ​មកពី​គ្រប់​អង្គភាព​ខាងលើ ដើម្បី​ដង្ហែរ​ក្បួន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ទប់ស្កាត់ ការជួញដូរ ចែកចាយ ប្រើប្រាស់​ថ្នាំញៀន ដើម្បីអោយ​យុវជន​យល់​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំញៀន និង​អប់រំ​ច្បាប់​ចរាចរណ៍ តាមរយៈ​ឧ​ឃោស​នៈ​ស័ព្ទ បដា​ទិស​ស្លោក​ដែលមាន​ខ្លឹមសារ​ថា យើង​ជា​យុវជន​ជា​សសរទ្រូង​ជាតិ ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​បំផ្លាញ​អ្នក និង​គ្រួសារ​អ្នក​,​គ្រឿងញៀន​នាំអោយ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​អ្នក​អាប់អោន គ្រឿងញៀន​នាំអោយ​អ្នក​បាត់បង់​អនាគត​,​យើង​រួមគ្នា​កំចាត់​គ្រឿងញៀន​អោយ​អស់ពី​មូលដ្ឋាន​។​យើងទាំងអស់គ្នា​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ថ្ងៃនេះ​ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះ​ថ្នា​កើ​ចរាចរណ៍​។​យើង​រួមគ្នា​ធ្វើ​អនាម័យ​ដើម្បី​ទីក្រុង​ស្អាត មូលដ្ឋាន​ស្អាត លំនៅដ្ឋាន​ស្អាត​។​
​លោក សន សំអាត បាន​អោយដឹងទៀតថា​៖ ក្បួន​ដង្ហែ​នេះ​បានធ្វើ​ដំណើរ​ចេញពី វិទ្យាល័យ ហ៊ុន សែនDSC06199 - Copy
​កំពង់ត្រឡាច ឆ្ពោះទៅកាន់​ផ្សារ​ត្រាច និង​ត្រឡប់​ទៅ​ផ្សារ​ឃុំ​សែ​ប ទើប​ដង្ហែរ​ត្រឡប​មកកាន់​ទីរួមស្រុក​កំពង់ត្រឡាច​វិញ ដោយមាន​ចម្ងាយ​ផ្លូវ​ទៅ​និង​មក​ប្រមាណ​៥០​គីឡូម៉ែត្រ​។​លោក​ក៍​សូម​ថ្ងែ​ង​អំណរគុណ​ផងដែរ ដល់​អាជីវករ មន្ត្រីរាជការ និង​យុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុងថ្ងៃនេះ​នៅក្នុង​ស្រុក​កំពង់ត្រឡាច​។​
​ ​យុវ​សិស្ស​វិទ្យាល័យ ហ៊ុន ហែ​ន កំពង់ត្រឡាច បានធ្វើការ​ប្តេជ្ញា​ថា​៖​យើងខ្ញុំ​ជា​យុវជន​ជាស​រសរ​ទ្រូង​ប្រទេសជាតិ ប្តេជ្ញា​នៅ​អោយ​ឆ្ងាយ​ពី​គឺ​គ្រឿងញៀន យុវជន​ទាំងអស់​ត្រូវតែ​ឆ្លើយថា ទេ ទេ​!!! ចំពោះ​គ្រឿង​ញៀ​
​ន គ្រឿងញៀន​បុះ​ផ្ល​ញ​យើ​យ​និង​គ្រួសារ​។​
​ ​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹងថា​៖​យុវជន​ជា​សសរទ្រូង​ប្រទេសជាតិ ជា​អ្នក​ស្នង​ភារកិច្ច​ដឹកនាំ ការពារ​និង​អភិវឌ្ឍន៍​ប​ប្រទេសជាតិ ដូច្នេះ​យុវជន​ត្រូវតែ​នៅ​
​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវតែ​រួមគ្នា​លប់បំបាត់​គ្រឿងញៀន​អោយអស់​ពី​មូលដ្ឋាន ព្រោះ​គ្រឿងញៀន​
​នាំអោយ​ខូចអនាគត និង​នាំអោយ​អន្តរាយ​ដល់​ប្រទេសជាតិ​៕DSC06175 - Copy DSC06186 - Copy