អភិបាលខេត្ត​ដាក់​វិធានការ​ដល់​មន្ត្រី​និង​សម​ត្ត​កិច្ច​ជំនាញ​ឲ្យ​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​បទល្មើស​គ្រឿងញៀន​រួមទាំង​ពលករ​ចំណាក់ស្រុក

0

ខេត្តបន្ទាយមានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៥​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​លោក​អភិបាលខេត្ត​បានដាក់​វិធានការ​ដល់​មន្ត្រី​និង​សម​ត្ត​កិច្ច​ជំនាញ​ទាំងអស់​ត្រូវធ្វើ​ការទប់ស្កាត់​ឲ្យimage (2)​បាន​នូវ​រាល់​ទំនិញគេចពន្ធ​និង​បទល្មើស​គ្រឿងញៀន​និង​ពលករ​ចំណាក់ស្រុក និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​ដើម្បី​ការពារ​ចោ​ប្លន់​ប្រដាប់អាវុធ​ឲ្យ​បាន​។ ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក ចុង ផែត​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​នៅ​ខេត្តបន្ទាយមានជ័យ​មាន​រឿងរ៉ាវ​អវិជ្ជមាន​ដែល​ត្រូវតែ​អនុវត្តន៍​បន្ត​ឲ្យ​បាន​ដូចជា​សកម្មភាព​រថយន្ត​ដឹកទំនិញ​គេចពន្ធ​តាម​រូបភាព​ផ្សេងៗ​មាន​ដឹក​រថយន្ត​តូច​និង​រថយន្ត​ធំ​ពេលយប់ បទល្មើស​គ្រឿងញៀន​នៅតែ​កើតមានឡើង​យ៉ាងសកម្ម​តាំងពី​ទីប្រជុំជន​ដល់​ជនបទ​មាន​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ដែល​បាន​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​តាមរយះ​មេខ្យល់​ឃុ​ប​ឃឹ​ត​ជាមួយ​កម្លាំង​ឈ​ជើង​ការពារ​ព្រំដែន និង​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កើតមាន​លួចលាក់​និង​បើកចំហ​លេង​ឃុ​ប ឃឹ​ត​ជាមួយ​អាជ្ញាធរ​និង​សម​ត្ត​កិច្ច​មូលដ្ឋាន និង​ត្រូវការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​ភូមិ​/​ឃុំ​ឲ្យ​មាន​សុ​វត្តិភាព​ដើម្បី​ការពារ​ចោ​ប្លន់​ដែល​កើតមានឡើង​កន្លងមក​មាន​២​ករណី​នៅ​ស្រុក​/​ក្រុង​ជាប់​ជាយដែន​។​លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​គ​ណះ​បញ្ជា​ការimage (1)ឯកភាព​ខេត្តបន្ទាយមានជ័យ​ប្រចាំខែ​មិថុនា​ឆ្នាំ​២០១៥​នេះ​គឺមាន​រឿង​អវិជ្ជមាន​ដែល​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ចំពោះ​មន្ត្រី​និង​សម​ត្ត​កិច្ច​ពាក់ព័ន្ធ​ដូច​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​ឃុ​ប ឃឹ​ត​ជាមួយ​មន្ត្រី​ជំនាញ​និង​បទល្មើស​គ្រឿងញៀន​បាន​កើនឡើង​ពលករ​ចំណាក់ស្រុក​និង​សកម្មភាព​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​ការពារ​ចោល​ប្លន់​ប្រដាប់អាវុធ​ដែល​ធ្វើ​ប្រជាពលរដ្ឋ​មានការ​ភ័យក្លាច​ជាដើម​។​លោក​បានដាក់​វិធាន​ដល់​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ចំពោះ​សកម្ម​៕