សារ​នយោបាយ ( ចូរ​ធ្វើ​ឲ្យ​ជីវិត និង សហគមន៍​យើង​គ្មាន​គ្រឿងញៀន ) ត្រូវបាន​ផ្ញើជូន​ទៅកាន់​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស តាមរយៈ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

0
????????????????????????????????????

​សៀមរាប ៖ នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ការអបអរសាទរ​ចំពោះ​ទិវា​អន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើ​ឡើង​នៅ​ខេត្តសៀមរាប ។ សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្ញើជូន​ពលរដ្ឋ​កម្ពុជា ជនរួមជាតិ ក្មួយៗ​យុវជន សិស្សានុសិស្ស ដោយ

????????????????????????????????????
????????????????????????????????????

​បញ្ជាក់ថា ស្មារតី​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨៧ បានកំណត់​យក​ថ្ងៃទី​២៦ ខែ​មុ​ថុ​នា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​រៀងរាល់ឆ្នាំ ហើយ​កម្ពុជា​តែងតែបាន​ប្រារព្ធ​ទិវា​នេះ​ជាប់​ជាប្រចាំ​ឆ្នាំ​ផងដែរ ! សម្រាប់​ឆ្នាំ​២០១៥​នេះ ទិវា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ ( ចូរ​ធ្វើ​ឲ្យ​ជីវិត – សហគមន៍ និង អត្តសញ្ញាណ​យើង គ្មាន​គ្រឿងញៀន )​ហើយ​ពិធី​ទិវា​នេះ​បាន​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​បរិវេណ​ជាប់​និង​សួនច្បារ​ព្រះរាជដំណាក់ ដែលមាន​កងកំលាំង​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាង​៣០០០​នាក់​។
លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប បាន​រាយការណ៍​អំពី​លទ្ធផល​នៃ​ការទប់ស្កាត់ និង​ការបង្ក្រាប​គ្រឿងញៀន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥​នេះ របស់​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មន្ត្រី​អនុវត្ត​ច្បាប់

????????????????????????????????????
????????????????????????????????????

​គ្រប់​ប្រភេទ ក្នុងនោះ​មាន​ចំនួន​សារុប ១១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២៨២​នាក់ ប្រមូល​វត្ថុតាង​បានរួម​មាន ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន កេ​តា​មីន កូកាអ៊ីន ថ្នាំ​គ្រាប់ WY និង​មាន​កញ្ឆា​ក្រៀម​ផងដែរ ។នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មានប្រសាសន៍ថា ៖ ការ​ប្រារព្ធ​ឡើង​នូវ​ទិវា​នេះ គឺ​ស្ថិតក្នុង​បំណង​បំផុសស្មារតី និង​អំពាវនាវ​ឲ្យ​ជន​គ្រប់រូប យកចិត្តទុកដាក់ និង ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ក្នុង​គ្រប់​សកម្មភាព ដែល​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពីព្រោះថា បើ​គ្មាន​ការចូលរួម​ពី​សំណាក់​មហាជន​គ្រប់រូប​នោះទេ ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​នេះ ពិត​ជាមាន​ភាពស្មុគស្មាញ និង​ពិបាក​ឈានទៅរក ការលុបបំបាត់ ជាក់​ជាមិនខាន ។

????????????????????????????????????
????????????????????????????????????

ជាមួយគ្នានេះដែរ លោក​បាន​ប្រើប្រាស់​វេទិកា​នៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ផ្ញើ​សារ​ទៅកាន់​បងប្អូន​ពលរដ្ឋ និង​ក្មួយៗ​ដែល​បាន​នឹង​កំពុង​ប៉ះពាល់​គ្រឿងញៀន ត្រូវ​ព្យាយាម​ខិតខំ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ បើទោះជា​បញ្ឈប់​នោះ​មានការ​លំបាក​យ៉ាងណា​ដោយ ហើយ​ត្រូវ​ហ៊ាន​និយាយប្រាប់​មិត្តភក្តិ បងប្អូន ឱ​ពុក​ម្តាយ ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត និង​គាំទ្រ​ក្នុងការ​ផ្តាច់​គ្រឿងញៀន ។ ជាមួយនឹង​ការផ្ញើ​សារ​នេះ ឯកឧត្តម ក៏បាន​ផ្ញើ​អនុសាសន៍​បន្ថែមថា ៖ គ្មាន​នរណា អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ដែល​ក្មួយៗ​បាន​ប៉ះពាល់​នោះ ប្រសើ​ជាង​ការបោះបង់ចោល​ដោយ​ខ្លួន​ក្មួយៗ ផ្ទាល់​នោះទេ ។គួរ​បញ្ជាក់ដែរថា នៅក្នុង​ទិវា​អបអរសាទរ​ចំពោះ​ទិវា​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជូន​គ្រឿងញៀន ដែល​ទាក់ទង​ទៅនឹង​សំណុំរឿង​គ្រឿងញៀន​ចំនួន ៣០៦​រឿង ដែល​សាលាដំបូង​ខេត្តសៀមរាប បាន​ចាត់ការ​ជា​សមត្ថកិច្ច និង​បានចេញ​សាលក្រម​និង​ដីកា​សម្រេច​រឹបអូស ដើម្បី​ដុត​បំផ្លាញចោល ។ គ្រឿងញៀន​ទាំងនោះ​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ៦ ៣១៥​គ្រាប់ , ម៉ា​ទឹក កក ៥៩១​កញ្ចប់ និង ជាង ៣ គ​ក្រ កូកាអ៊ីន ជាង ១១​គ​ក្រ , ហេ​រ៉ូ​អ៊ី​ន ចំនួន ១១ កញ្ចប់ , កញ្ឆា​ក្រៀម ១១ កញ្ចប់ , កញ្ឆា​គ្រាប់ ២​កញ្ចប់ ម្សៅ​ពណ៌​ស្ករ ១ បំពង់​បឺត និង ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌​ផ្កាឈូក ចំនួន ២ ថង់ ៕

????????????????????????????????????