ខេត្តសៀមរាប៖ ប៉ូលីសសេដ្ឋកិច្ចខេត្តបើកយុទ្ធាការបង្ក្រាបហាងកល់កាបូបនិងសំលៀកបំពាក់ដែលបានរំលោភលើច្បាប់កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។
ហេតុការចុះបង្ក្រាបនេះដឹកនាំកម្លាំងដោយលោក ជួន សុបញ្ញាព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបនិងលោកវរៈសេនីយ៍ឯក សឿន សេត នាយការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ស្ថិតនៅចំចក្នុងភូមិ មណ្ឌុល១ សង្កាត់ស្វាយដង្គុំ បរិវេនផ្សារចាស់ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះបង្ក្រាបមានបីហាង គឺ ហាងទី១នៅបរិវេនផ្សារចាស ហាងទី២ គឺស្ថិតនៅចំណុចផ្លុវផាបទ្រីត ដែលមានអ្នកដំណាំងក្នុងហាងឈ្មោះខូតសោភ័ន និង ហាងទី៣ដែលមានស្លាក់យីហោឈ្មោះ ឌីស្កូវើរីស្សព មានលក់កាបូបនិងវ៉ាលីគ្រប់ប្រភេទ ស្ថិតនៅផ្លុវស៊ីវត្ថា ហាងទាំងអស់នេះបានយកសម្ភារៈដូចជា សំលៀកបំពាក់ កាបូប និង វ៉ាលី ដែលមាន (លោកូ ឌឹ នោស វេស) ជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនយកលក់លើទីផ្សារដោយខុសច្បាបើ ។ លោក វរៈសេនីយ៏ សឿន សេត បានមានប្រសាសន៏ប្រាប់អ្នកសាពត៏មានថា ក្រុមការងារចំរុះបានដកហូត ទាំងកាបូប សំលៀកបំពាក់ និងស្បែកជើង នៅហាងទី១ មានចំនួន២៨មុខ និង ហាងទី២ មានចំនួនកាបូបស្ពាយ ១៧ និងអាវរងារ៦៣អាវ និង ហាងទី៣ មានចំនួន ៦១ កាបូបស្ពាយ សម្ភារៈទាំងនេះត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តសៀមរាប ដើប្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ ឧត្តម សុផាត