ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ក្រោយពីបានឃើញសពបុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធម ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២០ ខែមេសាឆ្នាំ២០១៤ នៅចេតីយ៍ ក្នុងវត្ត អង្គតាមិញ ស្តិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីលោកអុំនៅវត្ត អង្គតាមិញបានអោយដឹងថា បុរស់ដែលស្លាប់នោះមានវ័យប្រមាណ៣០ឆ្នាំ
(មិនមានអត្តសញ្ញាណជាប់ខ្លួនទេ) ហើយទើបតែមកនៅវត្តអង្គតាមិញ ទាំងមានអាការៈជំងឺជាប់ខ្លួនធ្ងន់ធ្ងផងដែរ កំឡុងពេលចូលឆ្នាំខ្មែរ។ គាត់បានបន្តថា បុរស់មិនស្គាល់អត្តសញ្ញាណនេះ ត្រូវបានអ្នករសនៅម្តុំ ពោធិ៍ចិនតុងឌុបមក ទំលាក់នៅវត្តអង្គតាមិញនេះដោយមិនដឹងមូលហេតុ ។
បច្ចុប្បន្ន សពត្រូវគណកម្មការវត្តបានទំទាក់ទងជាមួយសមត្ថកិច្ចអោយមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចព្យាយាមទំនាក់ទំនងជាមួយសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី។