​បុរស់​ចិត្តខ្លាំង​ម្នាក់​មកពី​ផឹក​ឡើង​ស្រវឹង​មកដល់​ផ្ទះ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ចាក់​សាំង​ដុត​ផ្ទះ​ចោល​

0

​ខេត្ដ​បន្ទាយមានជ័យ ៖ ​បុរស់​ចិត្តខ្លាំង​ម្នាក់​មកពី​ស៊ី​ផឹក​ឡើង​ស្រវឹង​មកដល់​ផ្ទះ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ក៏រ​ត់ទៅ​ទិញ​សាំង​យកមក​ដុត​ផ្ទះ​ខ្លួនឯង​ចោល​លែង​។​ហេតុការណ៍​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​IMG_6766ជ្រៃ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​។​លោក​អធិការ​នគ​បាល​ស្រុក​ម៉ាឡៃ​បានឱ្យដឹងថា​ជន​ដែល​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នេះ មានឈ្មោះ ចឿ​ម ចិ​ត្ដ អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ ឃុំ​កើត ហេតុ​ខាងលើ​ក្រោយពី​កើតហេតុ​រួច​បាន​រត់គេចខ្លួន​ចេញពី​ភូមិ​បាត់​ហើយ​ពេលនេះ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​មកវិញ​បើទោះជា​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​តែ​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជិតគ្នា​ឆេះ​អស់​មួយចំនួន​ផងដែរ​។​បើតាម​អ្នកភូមិ​បាន​និយាយ​ឱ្យដឹងថា​ជន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នេះ​ជា​មនុស្ស​ចូល​ចិ​ត្ដ​ផឹកស្រា​រាល់ថ្ងៃ​បន្ទាប់ពី​ឡើង​ពី​ស្រែ​រហូតដល់​យប់​ជ្រៅ​។ ជួន​ពេលខ្លះ​វាយ​ធ្វើបាប​ប្រពន្ធ​ថែមទៀត​ផង​។ កន្លងទៅ​ដោយសារតែ​ប្រពន្ធ​ធុញទ្រាន់​ភាព​IMG_6768ដដែលៗ​ពី​ប្តី​ចិ​ត្ដ​យក្ស​នេះ​ពេក​បាន​រត់ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​នឹង​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​នៅ​យប់កើតហេតុ​នោះ​ប្រពន្ធ​បាន​រត់​ទៅផ្ទះ​ម្ដាយ​ព្រោះតែ​ខឹង​នឹង​ប្ដី​ទៅ​ផឹកស៊ី​យប់​កណ្ដាលអធ្រាត្រ​មិនឃើញ​មក​ផ្ទះ​នឹង​មិនមាន​ការគិតគូ​ក្នុង​គ្រួសារ​ហើយ​យប់នោះ​ប្តី​បានមកពី​ផឹកស៊ី​ទាំង​កណ្តាល យប់​ហើយ​ពេល​ចូល​ទៅដល់​ក្នុងផ្ទះ​មិនឃើញ​ប្រពន្ធ​ក៏​ស្រែក​ឡូឡា​បន្ទាប់មក​ប្តី​ចិត្ត​យក្ស​នោះបាន​ប្រមូល​ខោអាវ​ពី​ក្នុង​ទូ​រួច​ចាក់​សាំង​ដុត​ឆេះ​ឡើង​សន្ធោសន្ធៅ​ហើយ​ជន​រូបនេះ​ក៏បាន​គេច​ចេញពី​កន្លែងកើតហេតុ​តែម្ដង​។​មួយ​ម៉ោង​ក្រោយមក​ផ្ទះ​ដែលមាន​ទំហំ​៤​គុណ​៥​ម៉ែត្រ​សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ទ្រព្យសម្បត្ដិ​នៅក្នុង​ផ្ទះ​ឆេះ​ខ្ទេច​គេ​ពុំ​ដឹង​ទំហំ​នៃ​ការខូចខាត​អស់​ប៉ុន្មាន​នោះទេ​។​មន្ដ្រីនគរបាល​កន្លង​ទៅ​ក៏បាន​អញ្ជើញ​បុរស​ជា​ប្ដី​រូបនេះ​មក​អប់រំ​នែ​នាំ​ព្រមទាំង​មាន​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ​ប៉ុន្ដែ​ជន​រូបនេះ​ប្រដៅ​មិន​ឡើង​ប្រៀប​បីដូច​ចាក់ទឹក​លើ​ក្បាល​ទា​។​ជនសង្ស័យ​នោះ​សមត្ថកិច្ច​កំពុងតែ​កសាង​សំនុំរឿង​ដែល​ដុត​ផ្ទះ​ខ្លួនឯង​និង​រាល​ដល់ផ្ទះ​ដ៍ទៃ​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​៕​​IMG_6770 IMG_6769

14