សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណី​សម្រួល​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0
????????????????????????????????????

​សៀមរាប ៖ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​កម្លាំង​ក្នុង​ការិយាល័យ​របស់លោក​បាន​ចូលរួម​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម ក្រុង​សៀមរាប

????????????????????????????????????

ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​នេះ បាន​ប្រព្រឹត្ត​ក្នុងករណី​សម្រួល​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា​ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​ខាងលើ​បាន ធ្វើឡើង​កាលពី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ ដោយ​ជនសង្ស័យ ទី ១ / មានឈ្មោះ សន រី​យ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ទី ២ / ឈ្មោះ រ៉េត កូនង៉ា ភេទ ស្រី អាយុ ២២ ឆ្នាំ ។ សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​បាន​នូវ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១ កញ្ចប់​តូច និង​សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាល​ថ្ងៃទី​២៦ នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​លោក  ខេង ខេមរា

????????????????????????????????????