​ស្រវឹងស្រា​រក​ផ្លូវ​ផ្ទះ​ចូល​មិនឃើញ ឡើងលើ​របង​ព័ទ្ធជុំវិញ​ផ្ទះ ធ្លាក់​មក​ជុង​និង​ចំរឹង​ដែក ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​

0

​ខេត្ត​ប៉ៃលិន​៖ ស្រី្ត​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ខណៈពេល​រូបគាត់ មកពី​ផឹកស្រា​ស្រវឹង​ជោគជាំ រក​ផ្លូវ​ចូល​ផ្ទះ​មិនឃើញ ក៏​ឡើងលើ​របង​ព័ទ្ធជុំវិញ​ផ្ទះ រួច​ក៏​ធ្លាក់​មក​ជុង​និង​ចំរឹង​ខាងក្រោម កាលពី​វេលា​ម៉ោង ១៩ និង​៤០ នាទី​យប់ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ស្ត្រី​ដែល​ស្លាប់​ជុង​និង​ចំរឹង​ដែក​មានឈ្មោះ ឆឹ​ម ម៉ៅ អាយុ ៣៩​ឆ្នាំ (​ពុំមាន​សាច់ញាតិ​) មាន​មុខរបរ​ស៊ីឈ្នួល​គេ រស់នៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។download
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ មកពី​ស៊ី​ឈ្នូ​ល​គេ ហើយក៏​ទៅ​ហូប​ស្រា ជា​រៀងរាលថ្ងៃ ដោយ​រស់​តែម្នាក់ឯង ។ ប្រភព​បន្តថា​៖ នៅពេល​កើតហេតុ​មិនដឹង​ជា​ស្ត្រី​រងគ្រោះ​មកពី​ផឹក​នៅទីណា​នោះទេ បានជា​រក​ផ្លូវ​ចូល​ផ្ទះ​មិនឃើញ បែរជា​ឡើងលើ​របង រួច​ក៏​ធ្លាក់​មកលើ​ចំរឹង​ដែក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ,​បន្ទាប់មក​ពួកគាត់​ក៏​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ផងដែរ ។​download (2)
​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​ឈ្មោះ ឆឹ​ម ម៉ៅ អាយុ ៣៩​ឆ្នាំ រស់​តែម្នាក់ឯង ពិតជា​បាន​ស្លាប់ ដោយសារ​ធ្លាក់​ពីលើ​របង​ផ្ទះ​ពិតមែន ។ បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​សាច់ញាតិ​បងប្អូន​ជិតខាង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ download (1)