​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

0

​ភ្នំពេញ​៖​ជនសង្ស័យ​៥​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿង​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះជួល​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​ ​ ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី វ៉ាន់ កុសល​បាន​រៀបរាប់​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​និង​ចង្អុលបង្ហាញ​ផ្ទា​ល់ពី​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ខៀវ សាម៉ន និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តុ​ប ឈុន​ឡេង ទើប​កំលាំង​

របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ចុះបង្ក្រាប​ករណី​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្លូវ​២៧១​ស្ទួន ភូមិ​១ ក្រុម​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ដោយ​ដំបូង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​បាន​

វត្ថុតាង​មួយចំនួន​។ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី វ៉ាន់ កុសល បន្តថា ជនសង្ស័យ​៣​នាក់​នោះ​មានឈ្មោះ សុន អ៊ុយ ហៅ​ឆាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០E1 ផ្លូវ​លេខ​១៦៨ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មករា​។​ទី​២​ឈ្មោះ គង់ វីរៈ ហៅ​ជុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។

និង​ជនសង្ស័យ​ទី​៣/​ឈ្មោះ ជា ម៉េ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៥៦២.៨៣​ក្រាម និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ទម្ងន់​៣៧៣.៥៤​ក្រាម​។​ ​ ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​បន្តថា បន្ទាប់មក​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ដដែល​កំលាំង​មន្ទីរ​គ្រឿងញៀន​បន្តទៅ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ​២​នាក់​បន្ថែមទៀត​នៅ​ចំ​ណុ ច​ភូមិ​ចំពុះក្អែក ខណ្ឌមានជ័យ​។

លោក​បន្តថា ជនសង្ស័យ​ទី​១/​ឈ្មោះ កែវ ប៉ា​លី ហៅ​សា​រ៉ា​យ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ និង​ឈ្មោះ មុំ សុខា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​ក្នុងនោះ​ដកហូត​វត្ថុតាង​ម្សៅ​ពណ៌​ក្រហម​សង្ស័យ​មាន​សារធាតុ​ញៀន​៤៥.១០​ក្រាម នឹង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​

មួយចំនួន​ផ្សេងទៀត​ ​ ​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី វ៉ាន់ កុសល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ប្រតិ​ប​តិ្ត​ការ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ថា មុនដំបូង​អាជ្ញាធរ​ដែនដី​បានមក​ទំនាក់ទំនង​រាយ​ការ​ណ៏​មុន​ថ្ងៃ​ចូលឆ្នាំ​១​ថ្ងៃ ហើយ​ពេលនោះ​យើង​ក៏​ប្រើប្រាស់​តាម​ជំនាញ​ដោយ​យើង​ថា​ធ្វើ​ពិធីការ​ដោះដូរ​ដោយ​ណាត់​ជួបគ្នា​នៅ​ច្បារអំពៅ​ហើយ​ក្រោយមក​ក៏​ណាត់​ជួបគ្នា​គោលដៅ​ផ្សេងទៀត​គឺ​នៅ​បឹង​សាឡាង​។

លោក​ថា ដោយ​មានការ​ណាត់ជួប​ដោះដូរ​តាម​ជំនាញ​របស់​សមត្ថកិ្ចរ​ហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ហើយ​ទម្រាំ​មុខសញ្ញា​ពិតប្រាកដ​ចេញមក​នោះ​គឺ​ពិបាក​ណាស់ ទើប​នៅវេលា​ម៉ោងជាង​៨​យប់​ទើប​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​និង​ទៅ​ឆែកឆេរ​នៅផ្ទះ​ជួល​នៅ​សង្កាត់​បឹង​សាឡាង​រកឃើញ​វត្ថុតាង​។​ ​ ​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​រួម​នឹង​វត្ថុតាង​កំពុង​រក្សាទុក​និង​កសាង​សុំ​ណំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមច្បាប់​៕ 01 02