ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ភ័យខ្លាច​រថយន្តក្រុង​បើកបរ​ហួស​ល្បឿន​កំណត់​មិន​គោរព​ច្បាប់​ចរាចរ​

0

(​ខេត្តព្រៃវែង​)៖ បច្ចុប្បន្ន​រថយន្តក្រុង​ដឹក​ភ្ញៀវ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​តាមផ្លូវ​ជាតិ​លេខ​១ មាន​ជាច្រើន​ក្រុមហ៊ុន ហើយ​ចរាចរ​មិន​ដាច់​ទាំងយប់​ទាំង​ថ្ងៃ បើកបរ​ក្នុង​ល្បឿន​លឿន​មិន​គោរព​ច្បាប់​ចរាចរ វ៉ា​ប្រជែង​ទោះបី​កន្លែង ចង្អៀត រឺ​ទីប្រជុំជន​ក៏ដោយbus រថយន្ត​ទាំងអស់នោះ​មិនបាន​បន្ថយល្បឿន​ធ្វើយ៉ាងណា​អោយទៅដល់​គោលដៅ​មុន​ម៉ោង ដែល​ក្រុមហ៊ុន​បានកំណត់​មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​នោះទេ ។​
​ ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ បានលើកឡើង​ទៀតថា ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ខណៈ​ព​លេ​រថយន្តក្រុង​ដែល​កំពុង​ធ្វើចរាចរ​រាល់ថ្ងៃ​មាន​កំណើន​កាន់តែច្រើន ហើយ​បើក​ហួស​ល្បឿន​កំណត់ វ៉ា​ប្រជែង​មិន​គោរព​ច្បាប់​ចរាចរ ។ ពួកគាត់​បាន​បន្តទៀត​ថា ពេល​រថយន្តក្រុង​បើកបរ​មកដល់ ហើយ​វ៉ា​កាត់​ម្តងៗ​គាត់​ភ័យ​លោះ​ប្រ​លឹ​ង ញាក់សាច់​ទ្រី​តៗ ខំ​ជៀស​ស្ទើរ​ធ្លាក់​ចិញ្ចើមផ្លូវ​ទៅហើយ នៅតែ​ស្រុប​ខ្យល់​រថយន្តក្រុង​ស្ទើរ​ដួល​ម៉ូតូ ព្រោះ រថយន្តក្រុង​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំងណាស់ ។
​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប៉ូលីស​ចរាចរ​មាន​វិធានការ​ទប់ស្កាត់ និង​ធ្វើការ​ផាកពិន័យ ម៉ឺងម៉ាត់ ធ្វើយ៉ាងណា​កុំអោយ​រថយន្តក្រុង​បើកបរ​ហួស​ល្បឿន​កំណត់​មិន​គោរព​ច្បាប់​ចរាចរ​បែបនេះ ព្រោះ​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរ​កំពុង​កើតមាន​ខ្ពស់​គួរអោយ​ព្រួយ​បារ​ម្មណ៍ ។​bus
​លោក ម៉ៅ សា​ម៉េ​ត នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា ដោយមាន​បទបញ្ជា​ពី​លោកស្នងការ លោក​បានដឹង​នាំ​កំលាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ វាស់​ល្បឿន​រថយន្ត និង​ធ្វើការ​ផាកពិន័យ យ៉ាង​ម៉ឺងម៉ាត់​ទៅតាម​ច្បាប់​ចរាចរ​ផ្លូវគោក​ដែល​បានកំណត់ ៕