កិច្ចពិភាគ្សា​រួមគ្នា លើ​យន្តការ​នៃ​ការសម្របសម្រួល និង សហការ ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាពសម្រាប់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រកបដោយ​ប្រសិទ្ធិភាព !

0
????????????????????????????????????

សៀមរាប៖ បណ្តាញ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រចាំ​តំបន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​រួមមាន​មកពី​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ រួម​ជាមួយនឹង​ក្រុមការងារ​នៅតាម​កន្លែង​ផ្តល់​សេវា​ថ្នាំ​ពន្យា ឬ​ថ្នាំ​ប្រឆាំង​ជម្ងឺអេដស៍​ក្នុង​បណ្តា

????????????????????????????????????
????????????????????????????????????

​ខេត្ត​ទាំង​៥​ខាងលើ ព្រមទាំង​មានការ​ចូលរួម​ផងដែរ ពី​សំណាក់​បណ្តា​អង្គការ​ជា​ដៃគូ​ពាក់ព័ន្ធ បាន​ជួបប្រជុំគ្នា​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​២៦ ខែមិថុនា​នេះ ដើម្បី​ពង្រឹង​ការទំនាក់ទំនង កិច្ច​ហ​ការ​ជាមួយគ្នា​បន្តទៀត ក្រោម​ការសម្របសម្រួល ដោយ​មន្ត្រី​មកពី​ស្ថាប័ន​បណ្តាញ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ថ្នាក់ជាតិ ផងដែរ ។
ក្នុងជំនួប​នេះ គឺ​បាន​ពិភាគ្សា​រួមគ្នា លើ​យន្តការ​នៃ​ការសម្របសម្រួល ការបង្កើន​កិច្ចសហការ រវាង​បណ្តាញ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​មន្ទីរពេទ្យបង្អែក ជាមួយ​ស្ថាប័ន អង្គការ​ជា​គូ​ពាក់ព័ន្ធ ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព សម្រាប់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រកបដោយ​ប្រសិទ្ធិភាព ហើយ​ការពិភាគ្សាគ្នា​នេះ ក៏បាន​ពិគ្រោះ​យោបល់​គ្នា​ផងដែរ អំពី​បញ្ហា​ប្រឈម​នានា នៃ​ការ​មក​ទទួលយក​សេវា​សុខភាព​របស់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ក្រុម​ប្រឈម​ខ្ពស់ ។

????????????????????????????????????
????????????????????????????????????

នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏បាន​បញ្ចេញ​នូវ​ក្តី​ព្រួយបារម្ភ អំពី​តួនាទី​សំខាន់ៗ​របស់​អង្គការ​សហគមន៍ ដើម្បី​ឆ្លើយតប​បញ្ហា​អេដស៍ ក្នុង​បរិបទ​ដែលមាន​ការខ្វះខាត​ថវិកា ពី​ម្ចាស់ជំនួយ ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងណា កិច្ចប្រជុំ​នេះ បាន​តំកល់ទុក​នូវ​តួនាទី​របស់​បណ្តាញ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង ស្ថាប័ន​ពាក់ព័ន្ធ – អង្គការ​ជា​ដៃគូ ជា​សហ​ភាគី​ជាមួយ​ក្រសួងសុខាភិបាល ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​សូន្យ​បី គឺ គ្មាន​ការចម្លង​ថ្មី​នៃ​មេរោគ​អេដស៍ គ្មាន​ការស្លាប់​ដោយ​ជម្ងឺអេដស៍ និង​គ្មាន​ការរើសអើង​ចំពោះ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ៕