កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះ នៅក្នុងមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជា(ថ្ងៃទី២៨.០៦.១៩៥១ , ដល់ថ្ងៃទី ២៨.០៦.២០១៥ ) ដែលប្រារពឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងសាលានយោបាយរបស់គណៈបក្ស ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការគណៈកមា្ធិការកណ្តាលគណៈប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈបក្ស មន្ត្រីរាជការគ្រប់អង្គភាព និងប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សរុបចំនួន២.២២២នាក់។
ឯកឧត្តម ឈួរ ចន្ទ័ឌឿន ប្រធានគណៈកម្មាធិការគណៈបក្យប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា នៅក្នុអង្គមីទិ្ទញនជថា៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥នេះ ជាទិវាគំរប់ខួប៦៤ឆ្នាំនៃការបង្កើតគណៈបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា « គណៈបក្សប្រជាជនបដិវត្តន៍ខ្មែរ » នឹងបានដឹកនាំតស៊ូរំដោះជាតិ ពីពួកអាណានិគមនិយមបារាំង ដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិកម្ពុជាយើង។
ការជួបជុំគ្នាប្រារពពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ជំនាន់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់និងអាយុជីវិត ប្រកបដោយវីរភាពដ៏ខ្ពស់ និងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ក្នុងរយៈពេល៣៦ឆ្នាំ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណៈបក្សបានពុះពារឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាយតាំងពីបាតដៃទទេ និងទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយបានបង្កើតសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជាច្រើន ប្រែក្លាយពីទឹកដីមួយធ្លាប់មានសង្គ្រាម មានរបបប្រល័យពូជសាសន៍ មកជាទឹកដីមានសន្តិភាព ស្ថេភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
គណៈបក្សគាំ ទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា ការព្រឹងសមត្ថភាព អភិបាលកិច្ច នៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។កែទម្រង់ប្រព័ន្ធប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឈ្នួលរបស់កម្មករ និយោជិត អោយទទួលបានខ្ពស់សមរម្យមានជីវភាពរស់នៅប្រសើរឡើងជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។
គណៈបក្សប្រជាជនកម្ពុជា បន្តពង្រឺងកិច្ចសហប្រត្តិការយ៉ាងស្មោះស្ម័គ្រជាមួយ គ្រប់គណៈនយោបាយស្នេហាជាតិក្នុងសង្គម ពូនផ្តុំទៅជាចលនារួមនៃការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា។តែប្រឆាំងដាច់ខាត ចំពោះគណៈបក្សមួយចំនួនដែលប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា។
នៅក្នុងពិធីនេះដែរ តំណាងយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានធ្វើការចាប់អារម្មណ៍ថា៖ ក្រោយពីបានក្តាប់និងសិក្សាស្រាវជ្រាវយល់បានច្បាស់លាស់អំពីប្រវត្តិដឹកនាំតស៊ូដ៏ល្អរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិមិនអាចកាត់ថ្លៃបានកន្លងមក យើងខ្ញុំជាសមាជិកយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងសូមធ្វើការប្តេជ្ញាចិត្តថា ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សអោយបានរឹងមាំ ជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ដឹកនាំដោយសម្តេច ហ៊ុនសែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ការពារពង្រឹងពង្រីកសមិទ្ធិផល០៧មករាជារៀងរហូត ដើម្បីកសាងអនាគតរបស់មាតុភូមិកម្ពុជា និងប្រជាជន អោយបានសំបូរសប្បាយរុងរឿង៕