នគរបាល​ប៉ុ​ស្ត៍​កញ្ជរ​ល្បាត​ពេលយប់​នៅ​ជួ​មា​តៀ​បឹង​ទន្លេសាប​បង្ក្រាប់បាន​បទ​ល្មើស​ប្រភេទ​ឧបករណ៍​ឆក់​បំផ្លាញ​ត្រី​បី​គ្រឿង​

0

ខេត្តពោធិ៍សាត់៖កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​២៦.០៦.២០១៥ កំលាំង​ប៉ុស្តិ៍នគរបាល​បាន​ដើរល្បាត​នៅក្នុង​ទឹកដី​គ្រប់គ្រង​របស់ខ្លួន​ដែល​នៅ​ព្រំដី​ជាប់​និង​ផ្ទៃ​បឹង​ទន្លេរ​សាប ដល់​ចំនុច​ចុង​ក្ដុល​ក្នុង​ភួ​មិ ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ក៍​ចាប់image (1)បាន​ឧបករណ៍​បទល្មើស​ឆក់​បំផ្លាញ់​មច្ឆា​ជាតិ​ធ្ងន់ធ្ងរ​ហើយ​ពួកគេ​រត់គេច​អស់​។​​លោក ហែម សុផល ឲ្យ​ដឹងថា​នៅ​ម៉ោ​ង​ខាងលើ​នោះ​កំលាំង​នគរបាល​ប៉ុ​ស្ត៍​កញ្ជរ​យើង បាន​ដើរល្បាត​គោលដៅ​មួយចំនួន​តែងតែមាន​បទល្មើស​កើតឡើង ពី​ជនសង្ស័យ​មួយចំនួន​ដែល​ធ្វើ​សកម្មភាព​បទល្មើស​ឆក់​ត្រី ខ​ណះ​ដែល​ល្បាត​មកដល់​ចំនុច​ចុង​ក្ដុល​នោះ ក៍បាន​បានឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បី​បួន​នាក់ កំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ឆក់​ត្រី ហើយ​ពួកគេ​ក៍​បានឃើញ​សមត្ថកិច្ច​យើង​ដែរ ចម្ងាយ​ប្រមាណ​ជា​១០០​មែ​៉​ត្រ ពួកគេ​ក៍​ទម្លាក់​ឧ​ប្វ​ករ​ណ៍​ឆក់​នោះ​ចោល​រត់គេចខ្លួន​អស់​បាត់អស់​។​​លោក ហែម សុផល ក៍បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ជន​សង​កស័យ​រត់​គេ​ខ្លួនimage​កំលាំង​យើង​ក៍​ទៅ​គោលដៅ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បទល្មើស​នោះ ក៍បាន​ប្រទះឃើញ​ម៉ា​សុ​ី​ន​ឆក់​ត្រី​៣​ចំនួន​បី​គ្រឿង និង អាគុយ​៣​បី​គ្រឿង ដង​ឧបករណ៍​ឆក់​បី​គ្រឿង កម្លាំង​យើង​ក៍បាន​យកមក​រក្សា​ទុក្ខ​បណ្ដោះអាសន្ន​នៅ​រដ្ឋបាល​ប៉ុ​ស្ត៍​កញ្ជរ រូ​ច​ហើយ​ធ្វើ​របាយការណ៍​ទៅ​អធិកា​ដើម្បី​ចាត់កា​បន្ត​តែម្ដង​៕