ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៥សម្តេចចៅហ្វាវាំង គង់ សំ អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ (១៩៥១-២០១៥) ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ដោយមានការ ចូលរួមពីមហាជនយ៉ាងច្រើនកុះករ។លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានកត់សម្គាល់ថា ក្នុងរយៈពេលជាង ៣៦ ឆ្នាំចុងក្រោយនេះឤស្រ័យដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ គណបក្សប្រជា ជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនាហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងមិនឤចកាត់ថ្លៃបានយ៉ាងច្រើនជូនជាតិមាតុភូមិ។ពុំមានអ្នកណាឤចភ្លេចបានទេថាក្រោយរបបប្រល័យពូជសាសន៍កម្ពុជាត្រូវចេញដំណើរពីចំណុចសូន្យដោយគ្មានបានទទួលមរតកអ្វីសោះក្រៅតែពីគំនរផេះផង់និងផលវិបាកដែលសង្គ្រាមនិងរបបប្រល័យពូជសាសន៍បានបន្សល់ទុកឱ្យ។យើងបានចាក់គ្រឹះស្ថាបនាឡើងវិញនូវរចនាសម្ព័ន្ធសង្គមជាតិដែលត្រូវបានបំផ្លាញខ្ទេចខ្ទីឱ្យកើតជារូបរាងពេញលេញ និងបានដឹកនាំស្តារ និងកសាង ជាតិឱ្យមានសភាពរឹងមាំ និងទទួលបាននូវការរីកចម្រើនជាលំដាប់។នៅក្នុងស្ថានភាពដែលពិភពលោកត្រូវបានបន្តគ្របដណ្តប់ដោយមនោគមវិជ្ជានិងនយោបាយសង្គ្រាមត្រជាក់យើងបានពុះពារជម្នះគ្រោះទុរភិក្សទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំស្តារ និងកសាង សង្គមជាតិលើគ្រប់វិស័យ ក៏ដូចជាកសាងជីវភាពរស់នៅរបស់ប្រជាជនឡើង វិញឱ្យមានស្ថិរភាពជាជំហានៗហូតមានការរីកចម្រើនដូចបច្ចុប្បន្ន។ សុន្ទរកថារបស់សម្តេចប្រធានគណបក្សបានបញ្ជាក់ថា យើងបានបញ្ចប់ សង្គ្រាមរវាងខ្មែរ និងខ្មែរទាំងស្រុងដោយគ្មានការបង្ហូរឈាម តាមរយៈនយោ បាយឈ្នះ-ឈ្នះ ដែលបង្កើតបាននូវសន្តិភាព ពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ។ ព្រមជាមួយនេះ យើងបានការពារយ៉ាងរឹងមាំនូវ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បង្កើតទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសហគមន៍អន្តរជាតិ និងបានចូលរួមយ៉ាង សកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងនាមជាប្រទេសជាតិមួយ ដែលមាន ឯករាជ្យ និងអធិបតេយ្យពិតប្រាកដ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រម ទាំងបានប្រែក្លាយខ្លួនពីប្រទេស ដែលទទួលយកទាហានមួកខៀវរបស់អង្គការ សហប្រជាជាតិមកជាប្រទេស ដែលបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យពាក់មួកខៀវ ទៅចូល រួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុង ប្រទេសមួយចំនួនដែលជាចំណុចក្តៅនៅលើសកលលោកវិញ។សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាទាំងអស់នេះបានធ្វើឱ្យប្រជាជាតិខ្មែរយើងឤចងើបមុខឡើងវិញ ក្នុងនាមជាប្រជាជាតិមួយដែលធ្លាប់មានវប្បធម៌ និងអរិយធម៌ដ៏រុងរឿង ជាប្រជាជាតិដែលមានសេរីភាព មានសាមគ្គីភាព និងមាន មូលដ្ឋានខាងស្មារតី និងសម្ភារដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន។ការផ្លាស់ប្តូរជាវិជ្ជមានទាំងអស់នេះ គឺជាមោទនភាពដ៏ធំធេងបំផុតរបស់សង្គមជាតិ កម្ពុជា ។ នៅលើកំណាត់ផ្លូវជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបាន កសាង ពង្រឹង និងពង្រីកខ្លួនឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីរ៉ាប់រងនូវភារកិច្ច រាប់ម៉ឺនជំពូកដែលប្រជាជនបានប្រគល់ឱ្យ ។ ផ្អែកលើគោលការណ៍ “ប្រជាធិប តេយ្យប្រជាជន” គណបក្សបានធ្វើជាស្នូលនៃសាមគ្គីភាព និងឯកភាពជាតិទាំង មូល ហើយដឹកនាំប្រទេសជាតិឱ្យឈានទៅមុខជានិច្ចតាមទិសដៅដ៏ត្រឹមត្រូវ ។ លើមូលដ្ឋាននេះ គណបក្សសរុបបាននូវបណ្តាមេរៀនជាបទពិសោធន៍ដ៏មាន តម្លៃ និងជាកត្តានៃជ័យជម្នះក្នុងការដឹកនាំរំដោះជាតិ ព្រមទាំងការពារ និង កសាងជាតិ គឺ ៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈ ទេសៈ មានការគាំទ្រដ៏រឹងមាំពីប្រជាជន មានវិន័យម៉ឺងម៉ាត់ និងរបៀបធ្វើការ ហ្មត់ចត់ មានជួរធនធានមនុស្សដ៏សម្បូរបែបប្រកបដោយសមត្ថភាព មនសិការ ស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ។ ស្នាដៃ និងសមិទ្ធផលធំៗទាំងអស់នេះមិនគ្រាន់តែជាបុព្វបទសម្រាប់ការ បន្តកសាង និងការពារមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ប៉ុណ្ណោះទេ តែក៏ជាមរតកមានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕




































