ខេត្តកណ្តាល៖ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយត្ន័ខ្ពស់លើបញ្ហាមឹុក(យីហឺ)
ដែលកំពុងដាក់តាំងលក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជា ។ ព្រោះមឹុក(យីហឺ)ផលិត
អំពីកៅស៊ូ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទិញ យីហឺទៅហូបិនបានចាប់អារម្មណ៏និង
បង្កប៉ះពាល់ដល់សុខភាព ។ជាក់ស្តែងពលរដ្ឋរស់នៅភូមិពោធិមៀវ ឃុំ
គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានទិញមឹុក(យីហឺ)ពីក្នុងផ្សារគគីរធំ ហៅផ្សារ
ព្រែកថ្មីមកក្លែមស្រាបៀរប៉ះចំយីហឺធ្វើពីកៅស៊ូក្រេប ។ យីហឺផលិតពីកៅស៊ូត្រូវបានគេ
ចាក់ពុម្ពដូចយីហឺសមុទ្របេះបិទតែសំណាងល្អ ក្នុងចំណោមអ្នកចូលរួមតុផឹកស្រាបៀរ
ម្នាក់ គាត់បានស្គាល់ ព្រោះគាត់ធ្លាប់បានទិញយីហឺ ប៉ះចំយីហឺកៅស៊ូទើបគាត់ចំណាំ
ច្បាស់ ។ ខណៈពេលនោះ ក៏នាំគ្នាពិនិត្យឲ្យបានជាក់លាក់ ចាប់ហែកសាច់យីហឺ ជាចំ
រៀកគ្មានសរសៃនោះទេ រួចចាប់ទាញយឺតៗពិតជាកៅស៊ូក្រេបយ៉ាងពិតប្រាកដ។ដូច្នេះ
សូមបងប្អូនប្រជាពរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេសមុននិងទិញយីហឺទៅហូបត្រូវពិនិត្យ
ឲ្យបានត្រឹមជាក់លាក់ ប្រយ័ត្នប៉ះចំយីហឺធ្វើអំពីកៅស៊ូ និង ប៉ះពាល់ដល់សុខភាពព្រម
ទាំងខាតបង់ថវិកាទៀតផង ។សូមបញ្ជាក់ថា យីហឺ ផលិតអំពីកៅស៊ូនាំ
ចេញពីប្រទេសវៀតណាម ។ ដូច្នេះទាមទារឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ត្រីកាំកុង
ត្រូលចុះពិនិត្យយីហឺនៅតាមទីផ្សារទូទាំងប្រទេសជាបន្ទាន់បើពុំនោះទេបង្កប៉ះពាល់ដល់
សុខភាពពលរដ្ឋខ្មែរជាយថាហេតុ។ជាបឋមត្រូវចុះទៅពិនិត្យយីហឺក្នុងផ្សារគគីរធំ ហៅ
ព្រែកថ្មី ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយនិងដឹងការពិតថា យីហឺ ធ្វើអំពីកៅស៊ូក្រេប
ដូចកម្ពុជាថ្មីបានចុះផ្សាយពិតដែរទេ៕



































