ផ្ទះស្បូវ68ខ្នងនៅក្នុងឃុំទ្រាសត្រូវបានសង់ថ្មីពីឈើប្រក់សង្ក័សីអំណោយឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន

0

បន្ទាយមានជ័យ៖ ផ្ទប្រជាពលរដ្ឋ68ខ្នងនៅក្នុងឃុំទ្រាសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យដែលមានដំបូលប្រក់ស្បូវត្រូវបានសាងសង់ថ្មីដោយកំលាំងនគរបាលខេត្តនិងអាជ្ញាធរស្រុកក្រោមការឧបត្ថមថវិកាជាសង្ក័សីរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន ប្រធានអាជ្ញាធរIMG_5965ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យត្រូវបានសាងសង់បញ្ចប់ថ្ងៃនេះក្រោមការចុះពិនិត្យដោយផ្ទាល់នៅព្រឹកថ្ងៃទី27មិថុនា2015ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន។លោក អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយអនុវត្តតាមគោលការរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន ក្នុងការឧបត្ថមសង្ក័សីដល់ផ្ទះប្រជាពលរដ្ឋណាដែលមានជីវិភាពខ្វះខាត់ដំបូលប្រក់ស្បូវនេះកំលាំងប៉ូលិសទូទាំងខេត្តបានរួមចំណែកជាកំលាំងចុះជួយសាងសង់។សម្រាប់ផ្ទះស្បូវដែលត្រូវសាងសង់ជាថ្មីប្រក់សង្ក័សីនេះរួមមាន68ខ្នងក្នុងចំនួន5នៃឃុំទ្រាសស្រុកស្វាយចេកដោយក្នុងចំនួននេះមាន35ខ្នងកំលាំងប៉ូលិសជាអ្នកជួយសាងសង់ប្រក់ទ្បើងវិញក្រៅពីនោះសាងសង់ទ្បើងដោយមន្រ្តីរាជការស្រុកស្វាយចេកនិងកំលាំងអាវុធហត្ថខេត្ត។IMG_5968
លោកបានបន្តទៀតថាក្រៅពីជួយប្រក់សង្ក័សីជំនួសស្បូវនៅស្រុកស្វាយចេកកំលាំងរបស់លោកក៍បានជួយប្រក់សង្ក័សីជំនួសស្បូវនៅតាមស្រុកមួយចំនួនផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារគណះបក្សប្រជាជនចុះជួយខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាបន្ទាប់ពីប្រទេសជាតិបានបញ្ចប់សង្រ្គាមមកដល់ពេលនេះ36ឆ្នាំក្រោមការដឹកនាំប្រទេសពីគណះបក្សប្រជាជនធ្វើអោយប្រទេសមានការរីកចំរើនបន្តបន្ទាប់គ្រប់់វិស័យហើយក៍បានកាត់បន្ថយភាពក្រីក្រមកដល់ពេលនេះទូទាំងប្រទេសនៅត្រឹម18%រយ។
លោកបានមានប្រសាសន៍បន្តទៀតថាសម្រាប់ខេត្តបន្ទាយមានជ័យជំហានដំបូងលោកកែប្រែលំនៅដ្ឋានពលរដ្ឋដែលមានភាពផ្លុះផ្លាយជាមុនសិនព្រោះរឿងលំនៅដ្ឋានជារឿងសំខាន់សម្រាប់មនុស្សបើពលរដ្ឋមិនមានទីលំរស់នៅដោយស្រួលនិងកក់ក្តៅផងតើពួកគាត់មានទឹកចិត្តឯណាទៅរកសីុ។ក្រៅពី68ខ្នងនៅមាន3ពាន់ខ្នងទៀតត្រូវធ្វើនៅឆ្នាំក្រោយ៕IMG_5928 image1 IMG-20150627-WA0044_resized_1