​រថយន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង​បើក​លឿន​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​បណ្ដាលអោយ​ក្រឡាប់​ផ្ងារជើង​

0

​រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង​បានធ្វើ​ដំណើរ​យ៉ាង​លឿន ខណៈ​មកដល់​ផ្លូវ​កោង​ក៏​បួង​ចង្កូត​ជ្រុល​បណ្ដាលអោយ​ក្រឡាប់ បោក​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ដែល​ចត​ទុក​នៅមុខ​ផ្ទះ និង​បង្គោល​ស្លាក​យីហោ​មួយចំនួន​បាក់​រង​ការខូចខាត សំណាងល្អ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២១​ខែមេសា​ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ​២៧១​កែង​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2606​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​២៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង​កែង​ផ្លូវ​១៨២ រថយន្ត​សណ្ដោង​កុងតឺន័រ​ក៏​បួង​ចង្កូត​ជ្រុល​បណ្ដាលអោយ​

ក្រឡាប់​បះជើង​ទៅ​ចំហៀង បោក​ប៉ះចំ​គូថ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2A-7554​បណ្តាលឱ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​និង​បាក់​បង្គោល​ស្លាក​យីហោ​មួយចំនួន សំណាងល្អ​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​។​

​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ​រត់គេចខ្លួន​បាត់ ហើយ​ប៉ូលិស​ចរាចរណ៍​បាន ចុះមក​ពិនិត្យ​និង​ហៅ​រថយន្តស្ទូច​មក​ស្ទូច​រថយន្ត​នេះ​ចេញពី​ផ្លូវ​ឱ្យបាន មុន​មេឃ​ភ្លឺ​ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរ​៕​02 03