ប្រជាកសិករព្រោះស្រូវបានជាង១ពាន់ហិកតានិងបានផ្លាស់ប្តូរពីថ្វើស្រែសន្ទូងមកធ្វើស្រែ ពង្រួសវិញដោយសារខ្វះកម្លាំង

0

កំពង់ឆ្នាំង៖ប្រជាកសិករបានផ្លាស់ប្តូរពីការធ្វើស្រែដោយសន្ទូង មកធ្វើស្រែដោយពង្រួសវិញដោយសារតែខ្វះកម្លាំងពលកម្ម មកដល់ពេលនេះប្រជាកសិករព្រួសស្រូវបានជាង១ពាន់ហិកតាហើយនៅក្នុងខេត្តកំពង់ឆ្នាំង។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅDSC06252ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥នេះ បាននិយាយអោយដឹងថា៖នៅក្នុងរដូវធ្វើស្រែវស្សាឆ្នាំនេះប្រជាកសិករភាគច្រើននៅក្នុងខេត្តកំពង់ឆ្នាំង បានផ្លាស់ប្តូរពីការធ្វើស្រែដោយស្ទូង មកធ្វើស្រែដោយពង្រួសវិញដោយសារនៅតាមគ្រួសារនិមួយៗខ្វះកម្លាំងពលកម្ម ព្រោះតែកូនចៅរបស់ពួកគាត់បាននាំគ្នាចេញទៅធ្វើកម្មករកម្មការិនីនៅតាមបណ្តារោងចក្រផ្សេងៗក្នុងខេត្ត និងមួយចំនួនទៀតបានចេញទៅធ្វើកម្មករកម្មការិនីនៅក្រៅប្រទេស។ដោយឡែកនៅក្នុងខេត្តកំ ពង់ឆ្នាំងកម្មករកម្មការិនីជាង៣ម៉ឺននាក់ កំពុងធ្វើការនៅក្នុងរោងចក្រនាៗចំនួន១៨កន្លែងនៅតាមបណ្តាស្រុក។ លោក ងិន ហ៊ុន បាននិយាយអោយដឹងទៀតថា៖បើប្រៀបធៀបនិងរយះពេលដូចគ្នានៅឆ្នាំ១០១៤ នៅក្នុងខែមិថុនា ដូចគ្នានេះប្រជាកសិករដកស្ទូងបានជាង១ពាន់ហិកតានិងពង្រួសបានជាង១០០ហិកតា។ដោយឡែកនៅក្នុងខែមិថុនា ឆ្នាំ២០១៤ នេះវិញប្រជាDSC06265កសិករធ្វើស្រែពង្រួសបានជាង១ពាន់ហិកតា និងស្ទូងបានជាង១០០ហិកតា។ដោយឡែកប្រជាកសិករមួយចំនួននៅក្នុងឆ្នាំនេះបានប្រើមាស៊ីនស្ទួងស្រូវ ត្រាន់ស៊ីនឌ័រ ជាង១ពាន់គ្រឿងនៅតាមមូលដ្ឋាន ព្រោះមាស៊ីនស្ទូវស្រូវប្រភេទនេះស្ទូងស្រូវបានរត់ជួរត្រង់ល្អ និងអាចជួយកម្លាំងពលកម្មមនុស្សបានច្រើននាក់។ចំពោះសភាពការទឹកភ្លៀងវិញនៅក្នុងខេត្តកំពង់ឆ្នាំង ទើបតែមានភ្លៀងធ្លាក់ជាង១០ថ្ងៃប៉ុណ្ណោះ ដែលជាអំណោយផលដល់ប្រជាកសិករក្នុងការរូតរះធ្វើស្រែរដូវវស្សា។ យោងតាមរដូវកាលនៃការធ្វើស្រែវស្សាមកដល់ពេលនេះដែលខើចពេល ប ន្តិចទៅហើយនោះ ប្រជាកសិករគួរនាំគ្នាធ្វើស្ទូងនិងពង្រួសស្រូវកណ្តាលនិងស្រាលទើបទទួលទិន្និផលបានល្អ ព្រោះស្រូវកណ្តាលត្រូវស្ទូង ឬពង្រួសរយះពេល៤ខែកន្លះទើបទទួលផល ចំណែកស្រូវស្រាលវិញត្រូវស្ទូងឬពង្រួសរយះ៣ខែទើបទទួលផល។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាកសិករនៅខេត្តកំពង់ឆ្នាំង គ្រប់មូលដ្ឋានសូមនាំគ្នាប្រឹងប្រែងធ្វើស្រែវស្សាអោយបានអស់លទ្ធភាពកុំទុកដីស្រែអោយនៅទំនេរ ព្រោះថាបើយើងបោះបង់ដីស្រែគ្រប់ៗគ្នានោះ យើងនិងខ្វះអង្ករហូបនៅឆ្នាំក្រោយ ហើយអង្ករនៅទីផ្សារនិងឡើងថ្លៃខ្ពស់ ដែលអាចធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើងទាំងអស់គ្នា៕DSC06251