ខឹងឪពុកបន្ទោសមិនឲ្យដើរផឹកស៊ី ជិះម៉ូតូទៅផ្ទះមិត្តភ័ក្រផឹកថ្នាំទឹកខៀវ ប៉ងធ្វើអត្តឃាត តែមិនសម្រេច

0

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានផឹកថ្នាំពុលប្រភេទទឹកខៀវអស់១កូនកែវស្រារតូច ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ត្រូវបានបងប្អូនញ្ញាតិក្រុមគ្រួសារជួយទាន់ រួចដឹកយកទៅសង្គ្រោះពេទ្យខេត្តប៉ៃលិន ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាdownloadម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ស្ថិតនៅផ្ទះមិត្តភ័ក្រ ក្នុងភូមិសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។យុវជនដែលផឹកថ្នាំពុល មានឈ្មោះ ប៉ែន ចំរើន អាយុ២០ឆ្នាំ ជាកម្មករ រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយផឹកថ្នាំទឹកខៀវអស់១កែវតូច ។ បើតាមការរៀបរាប់ពីឪពុក ដែលសុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា៖ កូនប្រុសរបស់គាត់ឈ្មោះ ប៉ែន ចំរើន អាយុ២០ឆ្នាំ ជាកម្មករ ដោយមុនពេលកើតហេតុជនរងគ្រោះ បានសុំលុយគាត់ចំនួន១ម៉ឺនរៀងទាំងព្រឹក ដោយយកទៅទឹញស្រាផឹកស៊ី ជាមួយមិត្តភក្ថិនៅចុងភូមិ ។ លោកបន្តថា៖ បន្ទាប់មកគាត់បានឲ្យលុយ១ម៉ឺនរៀល មុននិងឲ្យលុយទៅកូន រូបគាត់បានប្រាប់ថា កុំដើរផឹកស៊ីរាល់ថ្ងៃពេក ជួយធ្វើការងារផ្ទះផង ពេលនោះកូនក៍ខឹង រួចទាញម៉ូតូជិះទៅផ្ទះមិត្តភ័ក្រ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញមិត្តភ័ក្រ បានដឹកកូនរបស់គាត់មកផ្ទះវិញ ដោយមើលឃើញសភាពស្លេកស្លាំ គាត់ក៍សួរមិត្តភ័ក្រថាមានរឿងអី ពេលនោះគេបាននិយាយ(មិត្តភក្ថិ)ថា យុវជនរងគ្រោះផឹកថ្នាំពុលប្រភេទទឹកខៀវ អស់ចំនួន១កូនកែវតូច រួចក៏មានការធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិ និងក្រុមគ្រួសារ ។ ប្រភពបន្តទៀតថា៖ ដោយឃើញសភាពមិនស្រួល មើលមុខស្លេកស្លាំខ្លាំងពេក ក៍នាំគ្នាដឹកយុវជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ដើម្បីឲ្យគ្រូពេទ្យជំនាញលាងក្រព្រះឲ្យអស់ជាតិពុលពីក្នុងខ្លួន។ បច្ចុប្បន្នយុវជនរងគ្រោះ មានសភាពធូរស្រាលជាងមុន តែនៅក្នុងការតាមដានរបស់គ្រូពេទ្យជំនាញ ៕download (1)