ខេត្តសៀមរាប៖ លោកមឿនសំអាតជាមន្ត្រីនគរបាលស្រុកជីក្រែងនិងជាមេឈ្មួញឈើដុះស្លែល្មើសច្បាប់ដ៍ធំមួយរូបក្នុងស្រុកជីក្រែងមានខ្នងបង្អែកលោក ឧញ៉ា សៀងណាំ នៅពីក្រោយនៃការដឹកឈើល្មើសច្បាប់រាប់សឹបឆ្នាំដោយរថយន្តធំនិងតូចកក្រើកស្រុកជីក្រែងគ្មានសមត្ថកិច្ចណាមួយហ៊ានប៉ះ។បើតាមប្រភពពីអ្នករកស៊ីលក់ឈើតូចតាចនៅក្នុងស្រុកជីក្រែងបានបង្ហើបអោយអ្នកយកព័ត៍មាន ដឹងថានៅក្នុងស្រុកជីក្រែងថ្វីត្បិតតែមានអ្នករកស៊ីដឹកឈើនិងបើកដេប៉ូលក់ឈើច្រើនមែនប៉ុន្តែមិនមានទ្រុងទ្រាយធំដូចលោក មៀន សំអាត នោះឡើយគឺគេមានរថយន្តធំៗនិងតូចជាច្រើនគ្រឿងដែលក្នុងមួយឡានៗអាចផ្ទុកឈើមិនក្រោម២០ម៉ែត្រគូបនោះទេម្យ៉ាងទៀតគេដឹកឈើទាំងកណ្តាលថ្ងៃយ៉ាងចំហជាយូឆ្នាំកន្លងមកហើយដោយមានខ្នងបង្អែកលោក ឧញ៉ា សៀងណាំ នៅពីក្រោយនិងគ្មានសមត្ថកិច្ចណាហ៊ាន ក្បែនោះឡើយបើទោះបីជាលោក មៀន សំអាត់ ដឹកឈើប្រណឹតល្មើសច្បាប់។
ប្រភពដដែលបានបន្តរថា មេ ឈ្មួញឈើដ៍មានឥទ្ធិពល ឈ្មោះមៀនសំអាត់រូបនេះមានដេប៉ូមួយកន្លែងដ៍ធំជាងគេនៅក្នុងស្រុកជីក្រែងនិងមានទីតាំងស្តុកឈើល្មើសច្បាប់មួយកន្លែងផងដែរ នៅខាងជើងគល់ស្ពានបុរាណកំពង់ក្តី។
ប្រភពដដែលបានបញ្ជាក់ទៀតថា ឈើល្មើសច្បាប់ដែលមេឈ្មួញជើងខ្លាំងឈ្មោះមៀនសំអាត់ធ្វើការដឹកជញ្ជូនអស់រយៈពេលរាប់សឹបឆ្នាំកន្លងទៅនេះគឺដឹកចេញពីចំណុចឃុំខ្វាវ ភូមិអូរ ធ្វើកាដឹកជញ្ជូនដោយរថយន្តកូរ៉េឃ្លុបចំណុះ៥តោននិងរថយន្តអាស៊ីល៥តោននិងរថយន្តកូរ៉េ២តោនកន្លះយកមកដាក់លក់ក្នុងដេប៉ូខ្លួនឯងក្នុងស្រុកជីក្រែងនិងមួយចំនួនទៀតចូលមកក្នុងក្រុងសៀមរាប។
ប្រភពបានបញ្ជាក់បន្ថែមថាមេឈ្មួញឈ្មោះ មៀនសំអាតរូបនេះដឹកឈើលេខ២តាមរយៈរថយន្តកូរ៉េអត់មានឃ្លុបជិតចំណែករថយន្តកូរ៉េប្រភេទមានឃ្លុបបឹតជិតដឹកឈើប្រណឹតតាប់ធ្នង់ បេង កកោះ ចាក្រម សុទ្ធតែប្រភេទឈើធំៗត្រូវប៉ាន់លក់បានតម្លៃខ្ពស់។
បញ្ជាក់ឈើនៅចំណុចភូមិខ្វាវនិងភូមិអូរត្រូវបានគេធ្វើការដឹកជញ្ជូនចេញមកពីតំបន់ព្រៃនៃខេត្តព្រះវិហ៊ាតាមរយៈរទេះគោ គោយន្តកន្ត្រៃយ និងប្រភេទគោយន្តកែឆ្នៃជាច្រើនគ្រឿងផងដែរយកមកស្តុបទុកនៅតំបន់ខ្វាវដែលលោក មៀន សំអាត ជាមេឈ្មួញឈើធំទិញបន្តដឹកយកមកលក់យ៉ាងអនាធិបតេយ្យ។លោក មៀន សំអាត មេឈ្មួញឈើដ៍ធំនិងជាបន្ត្រីនគរបាលស្រុកជីក្រែងបាននិយាយអួតក្អេងក្អាងមុខសមត្ថកិច្ចតូចតាចតាមដងផ្លូវថា គាត់ដឹឈើអោយឧញ៉ា សៀងណាំ គាត់មិនខ្លាចអ្នកណាចាប់នោះឡើយអោតែមានឈើដឹកទាំងថ្ងៃទាំងយប់សូម្បីតែគ្មានច្បាប់(ពាក់មី)សំរាប់បង្ហាញសមត្ថកិច្ចជំនាញក៍ដោយ។បើមានអ្នកណាសួរ?រកច្បាប់គ្រាន់តែប្រាប់ថាច្បាប់នៅឯកឧត្តម សៀងណាំ អញ្ចើញទៅសួរ?គាត់ចុះដឹងហើយ។
ប្រជាពលរដ្ឋអ្នកភូមិខ្វាវនិយាយពេញៗមាត់ថាអស់ទាស់តែម្តង តាអាតដើរប្រមូលទិញល្មើសច្បាប់ពេញឃុំខ្វាវទាំងឈើលេខ១និងឈើលេខ២ ព្រមទាំងឈើប្រណិតដែលឈ្មួញលួចកាត់ពីតំបន់ព្រៃនៃខេត្តព្រះវិហ៊ាយកមកស្តុបទុកពិសេសអ្វីដែលគួរអោយញាក់សាច់គឺគ្រាន់តែមេឈ្មួញឈ្មោះតាអាតនិយាយថាឈើរបស់ឧញ៉ា សៀងណាំ អោយដឹកយកទៅធ្វើផ្ទះគាត់គ្មានសមត្ថកិច្ចណាមួយហ៊ានប៉ះពាល់នោះឡើយបើទោះបីជាមេព្រៃធំថ្នាក់ណាក៍ដោយឬសមត្ថកិច្ចធំៗនៅខេត្តសៀមរាបត្រូវបានដកថយយករួចខ្លួនទាំងអស់ហើយបណ្តែតបណ្តោយអោយតាអាតដឹកឈើដោយសេរីរាប់សឹបឆ្នាំរហូតមកទល់ពេលនេះនៅតែធ្វើផ្ទះអោយឧញ៉ាសៀងណាំមិនទាន់គ្រប់នៅឡើយ។ទាក់ទិនការដឹកជញ្ជូនឈើខាងលើនេះលោក ភោគវីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានអោយដឹងតាមទូរសព្ទ័នាថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៥ថាលោករវលការងានៅភ្នំពេញមិនសូវបានដឹងច្បាស់នោះទេថាមានច្បាប់ឬអត់ច្បាប់បើចង់ដឹងសូមទៅសួរថ្នាក់លើប៉ុន្តែលោកបានដឹងថាឈ្មោះមៀន សំអាត ដឹកឈើអោយឯកឧត្តមសៀងណាំ។
ចំណែកលោក សូផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែងបានអោយដឹងតាមទូរសព្ទ័នាថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៥ថាមានច្បាប់ឬអត់ច្បាប់សុំសួរទៅថ្នាក់លើទៅដឹងហើយព្រោះកន្លងទៅលោកចុះធ្វើការច្រើនតែមានរឿងរ៉ាវច្រើនដូច្នេះលោកឈប់រវល់តែម្តងម្យ៉ាងទៀតជាឈើរបស់ឯកឧត្តមសៀងណាំគ្មានអ្នកណាមួយហ៊ានប៉ះនោះទេ។ដោយឡែកឯកឧត្តមសៀងណាំធ្លាប់បានមានប្រសាស្ត្រតាមទូរសព្ទ័នាពេលកន្លងទៅថាជាឈើរបស់គាត់មានច្បាប់ត្រឹមត្រូវជាង១០០ម៉ែត្រគូបគាត់ដឹកយកទៅធ្វើផ្ទះរបស់គាត់មិនបានយកទៅជួញដូរស្អីនោះទេប៉ុន្តែក្រោយពីអ្នកព័ត៍មានសួរនាំថាឈើឯកឧត្តមដឹករាលថ្ងៃយួរឆ្នាំហើយឯកឧត្តមថាមានច្បាប់ជា១០០ម៉ែត្រគូបគឺចេញពីក្រុហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះអ្វី? ពេលនោះឯកឧត្តមបានមានប្រសាស្ត្រថាឈើគាត់គ្មានក្រុមហ៊ុននោះទេគឺគាត់បានសុំមេព្រៃរួចរាល់អស់ហើយ៕ ដោយ វេហា