ម្ចាស់ម៉ូតនៅអាមេរិកប្តឹងម្ចាស់ហាងលក់សម្លៀកបំពាក់ចំនួនបីនិងឃាត់ខ្លួនជនជាតិកូរ៉េម្នាក់

0

សៀមរាប ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបានចុះទៅត្រួតពិនិត្យហាងលក់សម្លៀកបំពាក់ចំនួនបីកន្លែង និងឃាត់ខ្លួនម្ចាស់ហាងជនជាតិកូរ៉េម្នាក់ទៅសួរនាំ ទៅតាមបណ្តឹងរបស់ម្ចាស់ម៉ូតដើមនៅសហរដ្ឋអាមេរិក ពីបទក្លែងបន្លំលក់ម៉ូតដើមរបស់គេ ដោយគ្មានការអនុញ្ញាត។received_659263770882490
ហេតុការណ៍ចុះត្រួតពិនិត្យនេះដែរធ្វើឡើងនៅវេលាម៉ោង១៥រសៀលថ្ងៃទី២៦ខែមិថុនា ស្ថិតនៅចំណុចខាងជើងផ្សារចាស់ ក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដើម្បីសម្រួលនិតិវិធី។លោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧នេះថា ការចុះទៅឆែកឆេរហាងលក់សម្លៀកបំពាក់នេះដែរគឺបន្ទាប់ពីមានការប្តឹងរបស់ក្រុមហ៊ុនម៉ូតនៅសហរដ្ឋអាមេរិកមកកាន់តុលាការខេត្ត ពីបទក្លែងបន្លំលក់ ឬហៅថារំលោភកម្មសិទ្ធបញ្ញា ដែលមានមេធាវីជាតំណាងក្រុមក្រុមហ៊ុន H B S ឈ្មោះលោក លីតៃ សេង និងលោក នី វិចិត្រ ។លោកបន្តថា ទីតាំងទាំងបីនោះរួមមាន ទី១ហាង the north face ដែលមានអ្នកមើលការខុសត្រូវឈ្មោះ​ សូ ណាវី ភេទ ស្រីអាយុ២៨ឆ្នាំ វត្ថុតាងដកហូតមាន អាវរងា កាបូប ស្បែកជើង ខោ អាវយឺត សរុបចំនួន២៨មុខស្មើនិងចំនួន៣៧៤។IMG-20150626-WA0031ទី២ ហាងF O S អ្នកកាន់ឈ្មោះខូតសោភណ្ឌភេទស្រីអាយុ២៧ឆ្នាំនិងម្ចាស់ហាងឈ្មោះ PARK HWA YONGជាជនជាតិកូរ៉េ អាយុ៤៦ឆ្នាំ។ទី៣ហាងdiscovery bag shop ម្ចាស់ហាងឈ្មោះឌុល ប៊ូចាន់វីរះ ភេទប្រុស អាយុ៣៥ឆ្នាំ វត្ថុតាង ដកហូត មាន កាបូបស្ពាយចំនួន
៦១។វត្ថុតាងដកហូតបានសរុប៣១មុខ ស្មើនិង៥៤៦។លោកបន្ថែមថា ហាងចំនួនពីម្ចាស់មិនទាន់ចូលខ្លួនមកនោះទេមានតែបុគ្គលិកធម្មតាប៉ុណ្ណោះដោយឡែកហាងFOSដែលមានជនជាតិកូរ៉េឈ្មោះPARK HWA YONG ត្រូវបានសមត្កិច្ចហៅមកសួនាំនៅស្នងការ។លោកបញ្ជាក់ថា ម្ចាស់ផលិតផលឈ្មោះthe north faceមានរោងចក្រនៅអាមេរិក ហើយក្រុមហ៊ុននេះមានចុះបញ្ជីការត្រឹមត្រូវពីក្រសួងនានាតាមផ្លូវច្បាប់រួចរាល់ហើយ ដូច្នេះគេអាចលក់បានទៅតាមតម្លៃរបស់ក្រុមហ៊ុន ហើយបើមានអ្នកលក់ក្លែងបន្លំគឺម្ចាស់ក្រុមហ៊ុនមានសិទ្ធប្តឹង ពីបទលក់ផលិតផលក្លែងបន្លំម៉ាក និងអំពើប្រកួតប្រជែងមិនស្មោះត្រង់ពោលគឺលក់វត្ថុក្លែងក្លាយដែលមិនមែនជារបស់ក្រុមហ៊ុនហើយដាក់ផ្លាកឈ្មោះក្រុមហ៊ុនខាងលើព្រមទាំងលក់ក្នុងតម្លៃផ្សេង។នេះជាការបង្ក្រាបករណីលក់ផលិតផលក្លែងក្លាយ និងការរំលោភលើកម្មសិទ្ធបញ្ញា ដែលសមត្ថកិច្ចនិងស្ថាប័នតុលាការចុះអនុវត្តទៅតាមបណ្តឹងរបស់ជនរងគ្រោះ ហើយករណីនេះក៏ជាឆ្លុះបញ្ចាំងឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់វត្ថុក្លែងក្លាយនិងត្រូវប្រឈមយ៉ាងដូច្នេះ៕image-033c4da60835b8ae6e5afdd98b4f45c00ba03c965f0745ad24cecd5dd067b059-V IMG-20150626-WA0030 IMG-20150626-WA0027 image-b272dca0d62aff915c4f978c10036d8b8b6cec40a6281a5757da88d7e46ca21d-V