លោកកែគឹមយ៉ាននិងក្រុមការងារជាច្រើននាក់បានចុះទៅពិនិត្យក្រុមការងារធ្វើផ្ទះជូនប្រជាពលរដ្ឋមួយខ្នងដោយខ្យល់កន្ត្រាក់កន្លងមក

0

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៥លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងimage (2)ការនគបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រីឨបូរិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់បានចុះទៅត្រួតពិនិត្យមើលក្រុមការងារជួយធ្វើផ្ទះជូនប្រជាពលរដ្ឋ១ខ្នងរងគ្រោះដោយសារខ្យល់កន្ត្រាក់រយះពេលកន្លងមក។ផ្ទះប្រជាពលរដ្ឋដែលលោកកែគីមយ៉ាននិងក្រុមការងារជួយធ្វើឲ្យនោះមានឈ្មោះផាន់សីុនឿ ប្រពន្ធ មានឈ្មោះពឿនកុសល់ រស់នៅភូមិចែង ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោកកែគីមយ៉ានបានធ្វើការសំណេះសំណាលជាមួយម្ចាស់ផ្ទះថាក្រោយពេលបានផ្ទះថ្មីហើយនោះទាំងគ្រួសារងគ្រោះទាំងប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់រដូវវស្សាចូលមកដល់ហើយត្រូវចុះធ្វើស្រែឲ្យបានទាន់ពេលវេលាហើយឲ្យបានពីដើមដៃនិងត្រូវចេះមើលថែរក្សាទើបបានផលស្រូវច្រើន។លោកកែគីមយ៉ានបានបន្តថាប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមភូមិឃុំឲ្យមានសុវត្តិភាពដូចជា ចោលួចចោរប្លន់ ក្រុមក្មេងទំនើង ក្រុមចារកម្ម ពិសេសត្រូវចូលរួមបង្រ្កាននិងរាយករណ៍អំពីក្រុមក្មេងជក់និងចែកចាយគ្រឿងញៀននៅក្នុងភូមិរបស់អ្នក ហើយក៏ត្រូវចូលរួមនិងរាការណ៍អំពីការលេងល្បែងសីុសងនៅក្នុងភូមិហើយអ្នកភូមិទាំងអស់មិនត្រូវចាញ់ឃោសនារបស់សច្ចារមិត្រត្រូវចេះរាយការណ៍រាល់សកម្មភាពរបស់សត្រូវដែលចង់បំបែកបំបាក់ផ្ទៃក្នុងបក្សជាដើម។ក្រុមគ្រួសាររបស់ជនរងគ្រោះដោយខ្យល់កន្ត្រាក់នោះបានថ្លែងណគុណដល់លោកកែគឹមយ៉ាននិងក្រុមការងារទាំងអស់ដែលមានចិត្តសប្បុរសធម៍ចេះដឹងទុកធុរះដល់គ្រួសារជនរងគ្រោះបានយកអំណោយនិងសម្ភារះយ៉ាងច្រើនដែលមានតំលៃរាប់លានរៀលឲ្យក្រុមការងារចុះជួយធ្វើផ្ទះជូនដល់ក្រុមគ្រួសាររបស់គាត់ៗសូមបួងសួងដល់វត្ថុសក្តសិទ្ធនៅក្នុងលោកឲ្យជួយដល់ក្រុមគ្រួសាររបស់លោកនិងក្រុនការងារជួបប្រទះតែសេចក្តីសុខនិងសេចក្តីចំរើននិងមានអាយុយឺុនយូ៕image (1)