ឈើធ្នង់១ដើមត្រូវបានលោកអ៊ុន បុតអភិបាលស្រុកសណ្ដានបើកភ្លើងខៀវអោយឈ្មួញកាប់

0

កំពង់ធំ ៖ ដើមធ្នង់ដ៏ធំ១ដើមស្ថិតនៅក្នុងឃុំងន ស្រុកសណ្តាន់ត្រូវបានអាជ្ញាធរ ជំនាញរដ្ឋបាលព្រឈើសណ្តាន់ ឃុបឃិតគ្នាជាមួយម្ចាស់ដីលក់ឲ្យឈ្មួញ កាប់រំលើង ជីកយកទាំងឬស! ប្រភពព័ត៌មានបានឲ្យដឹងថា!ដើមធ្នង់ដ៏ធំ១ដើមស្ថិតនៅក្នុងឃុំងន ស្រុកសណ្តាន់11252557_1614550342146280_3828520238678446415_nនេះ គឺមានអាយុកាលរាប់រយឆ្នាំមកហើយ គឺជាឈើប្រភេទលេខ១ ដែលមានគល់ទំហំប៉ុនកង់រទេះ និងមានមុខកាត់រហូត ដល់ទៅជាង១ម៉ែត្រឯណោះ ឥឡូវនេះត្រូវបានម្ចាស់ដីឃុបឃិតគ្នាជាអាជ្ញាធរឃុំ ស្រុក សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និងលោកនាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់លក់ឲ្យឈ្មួញម្នាក់មកពីខេត្តព្រៃវែងក្នុងតម្លៃខ្ពស់កាត់ ពុះ ច្រៀក និងជីករំលើងទាំងឬស គួរឲ្យសោកស្តាយក្រៃលែង!បើយោងតាមប្រភពពីមន្ត្រីជំនាញ ម្នាក់សូមមិនបញ្ចេញឈ្មោះ និយាយថា បើមិនលក់ឯណា ១ដើមថ្លៃ១០០០០$នោះ ចំណែកអ្នកខ្លះថាតែ ៤៥០០$ទេ!គឺគេមានច្បាប់អនុញ្ញាតិពីលោកអភិបាលស្រុកសណ្តាន់ និង ខាងជំនាញមេព្រៃហើយបានជាគេហានកាប់នោះ!ពាក់ព័ន្ធទៅនិងករណីខាងលើនេះ !លោក អ៊ុន បត្ត អភិបាលស្រុកសណ្តាន់ និងជាគណៈបញ្ជាការឯកភាពស្រុកប្រាប់ថា!មានគេស្នើសុំ កាប់ដើមធ្នង់នេះ11666201_1614550418812939_4906660984239878906_nតាមទូរស័ព្ទទៅកាន់លោក ពេលនោះរូបលោកកំពុងតែនៅភ្នំពេញ ចូលរួមក្នុងពិធីបុណ្យ របស់សម្តេចធម្មោធិសាល ជា ស៊ីមលោកក៏បានបញ្ជាឲ្យមន្ត្រីជំនាញចុះសិក្សាមើលតើមានផលប៉ះពាល់អ្វីខ្លះ រួចរាយគារប្រាប់លោកវិញ!ដឹងអីជំនាញមិនទាន់ប្រាប់មកវិញផង ស្រាប់តែកាប់អស់រលីងទៅហើយ!ជុំវិញបញ្ហានេះ លោក ចាន់ មុន្នីនាថ នាយសង្កាត់ដ្ឋបាលរៃឈើសណ្តាន់ និងលោក សៅ វ៉ាន្នីនាយផ្នែករដ្ឋបាលព្រឈើសណ្តាន់មិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ ពីព្រោះតែទូរស័ព្ទរបស់លោកធំទាំង២នាក់នេះ ខលចូលម្នាក់ៗពី៤ទៅ៥ដង តែមិនទទួល! លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំកាលពីរល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥ប្រាប់ថា!បន្ទាប់ពីបានទទួលពត៌មាន នេះភ្លាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាធំ លោកបានបញ្ជា មករូបលោកឲ្យឃាត់គោយន្តមិនឲ្យដឹកឈើចេញ!រងចាំដល់ថ្ងៃច័ន្ធទី២៩ លោកនិងដឹកនាំកំលាំងចុះទៅ! ចំណែកប្រជាពលរដ្ឋនាំគ្នាំនិយាយរិះគន់ថា បើទុក លោក ចាន់ មុន្នីនាថ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ លោក សៅ វ៉ាន្នី នាយផ្នែក10403300_1614550332146281_7732746744629637777_nរដ្ឋបាលព្រឈើសណ្តាន់និងលោក ឆេង នាយសង្កាត់ រដ្ឋបាលព្រៃឈើទំតទៅទៀត!នោះព្រៃឈើទាំងអស់ដែលគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកទាំង៣នេះច្បាស់ជានឹងត្រូវរលាយហិនហោចគ្មានសល់ជាក់ជាមិនខានឡើយ!ជាក់ស្តែងបច្ចុប្បន្ននេះបទល្មើសព្រៃឈើគ្រប់ប្រភេទកំពុងតែរងនូវការកាប់បំផ្លិចបំផ្លាញនៅក្នុងចំនុចព្រៃអង់តែន និងព្រៃឡង់ ដឹងចេញទាំងថ្ងៃទាំងយប់!ក្នុង១ថ្ងៃៗរាប់រយឡានមានទាំងឡានតូចធំ និងឡានយីឌុប ពួកគាត់សំនូមពរដល់រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និង នេសាទមេត្តាមានវិធានការជាមួយលោកទាំង៣នេះផង ដើម្បីការពារព្រៃឈើ ក្រែងលនៅសេសសល់ខ្លះ បើមិនដូច្នោះទេ!ក្នុងពេលឆាប់ៗនេះនឹងរលាយអស់ហើយ។11403096_441066899398359_5326518582929321760_n