ទីស្នាក់ការ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​បាន​បើក​អង្គប្រជុំ​លើក​ទី​៦៤​ខួប​ថ្ងៃ​បង្កើត​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​

0

កំពង់ធំ​=​កាល​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ទីស្នាកកា​រគ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៤​ជា​ថ្ងៃ​បង្កើត​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា (២៨ ០៦ ១៩៥១,២៨ ០៦ ២០១៥) ក្រោម​អធិប​តិ​ភាព ឧ​ត្ត​ម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ន​សភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី ព្រះ​តេ​គុណ សៀង​សុខ​ព្រះ​មនីរ​ង្សី​រាជា​គ​ណះ​ថ្នាក់​កិ​ត្ដិ​យស អភិបាលខេត្ត អភិបាលរង​ខេត្ត មន្ដ្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្ស និ​សិ​ត្ស និង​ប្រជា​ពល​រដ្ន សរុប​ជាង ២៣៤៥​នាក់​។​ក្នុង​អង្គប្រជុំ​នេះ េ​ឧ​ត្ត​ម បណ្ឌិត ងួន ញ៉ិល បាន អាន​សុន្ទ​រះ​កថា របស់ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ជា​កិច្ច​ស្វាគមន៍​ព្រមទាំង​មានប្រសាសន៍​សំណេះ សំ​ណា​ល ដោយ​រំលឹក ពី​ការឈឺចាប់​នៅក្នុង របប ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​បាន​កាប់សំលាប់​ប្រជា​ពល​រដ្ន​ស្លូតត្រង់ វាយ​ធ្វើបាប បង្ខំImage9​អោយធ្វើ​ការ​ដោយ​បង្អត់អាហារ ព្រមទាំង​ការរើបំរាស់​អោយ​រួច​ផុតពី​របប​យង់ឃ្នង​នេះ យ៉ាង​លំបាកលំបិន រហូត​រំដោះ​ប្រទេសជាតិ​អោយមាន​សុខសន្ដិភាព​មានការ​រីកចំរើន​គ្រប់​វិស័យ គឺ​គ​ណះ​បក្ស​ប្រជាជន ខិតខំ​យ៉ាង​ស្វិតស្វាញ រួមសុខ រួម​ទុក​ជាមួយ​ប្រជា​ពល​រដ្ន មិន​ថា​គ្រោះមហន្ដរាយធម្មជាតិ ឬ​គ្រោះមហន្ដរាយ​ផ្សេងៗ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការឈ្លានពាន់​ទឹកដី​ពី​សំណាក់​បរទេស ធ្វើអោយ​ប្រទេសជាតិ​មាន​ស្ថេរភាព​នយោបាយ សន្តិសុខ​សា​ធារ​ណះ បំបាត់​ភាពក្រីក្រ ធ្វើអោយ​កំនើនសេដ្ឋកិច្ច​កើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ធ្វើ​ប្រជា​ពល​រដ្ន​មាន​ទឹកស្អាត​ប្រើប្រាស់ អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ តំលើង​ប្រាក់​បៀ​វត្ត​ន៍​មន្ដ្រីរាជការ អោយ​ស្ថិតក្នុង​តំលៃ​សមរម្យImage17​គ្រប់គ្រាន់ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ចុងបញ្ចប់ េ​ឧ​ត្ត​ម​បណ្ឌិត ងួន​ញ៉ិល បាន​មានប្រសាសន៍​ផ្ដាំផ្ញើរ​ដល់​ប្រជា​ពល​រដ្ន​ក្នុង​រដូវវស្សា​នេះ​អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ ចំណែក​សិស្ស និ​សិ​ត្ស​ទាំងអស់​ខិតខំ​រៀនសូត្រ​យកចំណេះ​វិជ្ជា​បំរើ​ប្រទេសជាតិ​អោយ​រឹតតែ​មាន​ភាព​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​ន៍​៕ ប៊ុន រិទ្ធីImage18 Image33